ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នពីការខ្វះពលករជាង ១ ម៉ឺននាក់ នៅតាមរោងចក្រ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ សម្ដែងការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្មនៅក្នុងខេត្ត ប្រមាណជាង ១ ម៉ឺននាក់ ខណៈការវិនិយោគក្នុងវិស័យកាត់ដេរ និងរោងចក្រកែច្នៃជាច្រើន កំពុងមានការកើនមាននៅក្នុងខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត កំពុងធ្វើការក្នុងរោងចក្រ មីងហ្វៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាស ទិវាពលកម្មអន្តរជាតិ ខួបទី១៣៦ នៅខេត្តកំពង់ស្ពឺ លោកអភិបាលខេត្ត លើកឡើងថា រហូតមកទល់ពេលនេះ រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនៅខ្វះកម្លាំងពលកម្មប្រមាណជាង ១០ ០០០ នាក់ឯណោះ។ ចំនួននេះនឹងមានកែប្រែច្រើនទៀត ខណៈរោងចក្រ និងសហគ្រាសផ្សេងៗទៀតបើកទ្វារជាបន្តបន្ទាប់។
លោក វ៉ី សំណាង មានប្រសាសន៍បន្តថា ដោយសារលក្ខខណ្ឌនេះ ទើបរដ្ឋបាលខេត្តមានការព្រួយបារម្ភថា រកកម្មករមកធ្វើការឱ្យគេមិនបាន។ លោកបានអំពាវទៅកម្មករ និយោជិត មានប្រជាពលរដ្ឋដែលបានបញ្ចប់ការសិក្សា ឬឈប់រៀន ហើយចង់រកការងារធ្វើ អាចទៅធ្វើការនៅខេត្តកំពង់ស្ពឺដោយទាក់ទងទៅមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារនៅក្នុងខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្តបានលើកឡើងថា ខេត្តកំពង់ស្ពឺនៅតែខ្វះកម្លាំងពលកម្មសម្រាប់ធ្វើការងារ ខណៈរោងចក្រក្នុងខេត្តបន្តកើនឡើង។ លោកបន្តថា ការណ៍នេះដោយសារមានការរីកដុះដាលលើវិស័យរោងចក្រ សហគ្រាសតូចធំ បានដាក់ទុនវិនិយោគនៅក្នុងខេត្ត ដោយផ្អែកលើភាពអំណោយផល និងសក្តានុពលរបស់ខេត្ត។
លោក វ៉ី សំណាង បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសសរុបចំនួន ៣៣៤ កន្លែងដែលមានកម្មករនិយោជិត សរុបចំនួន ១៤៤ ៧៩៧ នាក់ ស្រី ១០៦ ៩៨២ នាក់ ក្នុងនោះផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៥១ កន្លែង មានកម្មករសរុប ១៣៩ ៦៧៨ នាក់ ស្រី១០៥ ០០១ នាក់។ ទន្ទឹមនឹងនេះមានរោងចក្រសហគ្រាសជាច្រើនកន្លែងទៀតដែលបាន និងកំពុងសាងសង់ និងមានរោងចក្រខ្លះបានបើកទ្វាររើសកម្មករឱ្យចូលបម្រើការងារដែលមានតម្រូវការកម្មករច្រើន៕
អត្ថបទ៖ ណារី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ