Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ស ខេង​ ៖ ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់ នាពេលខាងមុខ គឺជា​ដំណាក់កាល​តស៊ូ ប្រកបដោយ​ការប្រកួតប្រជែង​យ៉ាង​តឹងតែង និង​ក្ដៅគគុក

បានផុស

នៅ

នេះ​ជា​ប្រសា​ស​ន៍​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន ស្តី​ពី​កិច្ចការពារ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ចាប់ពី​ឆ្នាំ​២០២២-២០២៤ នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសា​ស​ន៍​ថា ការបោះឆ្នោត​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ជាច្រើនលើក​ច្រើនសារ​នា​ពេល​កន្លង​មក រួមទាំង​ការបោះឆ្នោត ជា​បន្តបន្ទាប់​នា​ពេល​ខាងមុខ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រកបដោយ​មោទនភាព​ជាតិ ដែលជា​សក្ខីភាព​នៃ​ឆន្ទៈ​នយោបាយ និង​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំង​ឥស្សរជន​នៃ​បណ្ដា​គណបក្សនយោបាយ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការពង្រឹង​នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ដើម្បី​ភាព​សុខក្សេមក្សាន្ត សម្បូរ​រុងរឿង ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ​របស់​ពល​រដ្ឋ ព្រមទាំង​ការលើក​ក​កម្ពស់​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។

ទោះបី​ស្ថានការណ៍​ជាទូទៅ​មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ការរៀបចំ​មូលដ្ឋានគ្រឹះ​សម្រាប់​ធានា​សន្តិសុខ​ត្រូវ​បានរៀបចំ​ប្រកបដោយ​ភាពម្ចាស់ការ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ប៉ុន្តែ​សម្ដេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា “​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេល​ខាងមុខនេះ គឺជា​ដំណាក់កាល​តស៊ូ​ប្រកបដោយ​ការប្រកួតប្រជែង​យ៉ាង​តឹងតែង និង​ក្ដៅគគុក របស់​គណបក្សនយោបាយ ដែល​បាន​ចូលរួម ហើយក៏​ជា​ដំណាក់​កាលដែល​ងាយ​នឹង​កើតឡើង​នូវ​ទំនាស់ ឬ​បទល្មើស​ផ្សេងៗ អាច​បង្ក​ជា​ឧបសគ្គ​រារាំង ឬ​ប​ន្ទុ​ច​បង្អាក់​ដល់​កិច្ចដំណើរការ​ទៀតផង​”​។

ជាមួយ​ប្រសា​ស​ន៍​ខាង​លើ​នេះ សម្ដេច​បានផ្ដល់​ការណែនាំ​ឱ្យ​ប្រគល់​តួនាទី​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត ដែលជា​គណៈបញ្ជាការ​ស​ន្តិ​សុខ​អចិន្ត្រៃយ៍ រាជធានី ខេត្ត ទទួលខុសត្រូវ​ដឹកនាំ​ដោយផ្ទាល់​ក្នុង​កិច្ច​ការធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។ សម្ដេច​បន្តថា គ្រប់​ហេតុការណ៍ ទំនាស់​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន ត្រូវខិតខំ​ដោះស្រាយ​ពី​ដើមទី ដោយ​មិនត្រូវ​ទុកឱ្យ​ក្លាយជា​ទំនាស់​រ៉ាំរ៉ៃ ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​សង្គម ក្លាយជា​ឧបករណ៍ នៃ​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ឡើយ​។

​ភ្ជាប់​នឹង​ការណែនាំ​មួយ​ចំនួន​ទៀត​នោះ សម្ដេច​ក្រឡាហោម ស ខេង ក៏​ស្នើឱ្យ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ទាំងអស់​មាន​ជំហរ​អ​ព្យា​ក្រឹត្យ គោរព​ច្បាប់​ស្ដី បទបញ្ជា នីតិវិធី​នៃ​ការបោះឆ្នោត និង​ក្រមសីលធម៌ ដោយ​ត្រូវ​បង្ក​ភាពងាយស្រួល និង​ផ្ដល់​សេវា​សន្តិសុខ​ដល់​គ្រប់​គណបក្សនយោបាយ បេក្ខជន​ទាំងអស់ តំណាង​គណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ប្រកបដោយ​តម្លាភាព និង​ដោយ​គ្មាន​ការរើសអើង​។

សម្ដេច​បាន​អំពាវនាវ​គ្រប់​គណបក្សនយោបាយ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ចូលរួមចំណែក​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​ក្នុង​ដំណើរការ​បោះឆ្នោត ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់ និង​ការបោះឆ្នោត​បន្តបន្ទាប់​ប្រព្រឹត្ត​ទៅដោយ​ភាពស្ងប់ស្ងាត់ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កាលពី​ព្រឹក​មិញ​នេះ មានការ​ចូលរួម​ពី​លោក ប្រាជ្ញា ច័ន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​), លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម រដ្ឋលេខាធិការ នាយ​ឧ​ត្ត​ម​សេនីយ៍ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​មួយចំនួនទៀត៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម