ព័ត៌មានជាតិ
ខេត្តព្រះសីហនុ រៀបចំផែនការយុទ្ធសាស្ត្រ ឌី ជី ថល ដើម្បីប្រែក្លាយឱ្យទៅជាទីក្រុងឆ្លាតវៃ
ខេត្តព្រះសីហនុ សហការជាមួយរដ្ឋាភិបាលអូស្ត្រាលីបានរៀបចំផែនការយុទ្ធសាស្ត្រ ឌី ជី ថល ដើម្បីប្រែក្លាយឱ្យទៅជាទីក្រុងវៃឆ្លាតនាពេលខាងមុខនេះឱ្យស័កសមជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាពីគ្រោះយោបល់ លើការរៀបចំក្របខណ្ឌប្រព័ន្ធ ឌី ជី ថល សម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈរបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមការងារកំពុងធ្វើការសិក្សាប្រមូលទិន្នន័យរៀបចំនូវគោលបំណងគោលដៅ និងផែនការសកម្មភាព សម្រាប់ការរៀបចំផែនការមេ ដោយក្នុងចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍ«ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើបរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង
ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

លោក គង់ វិតាណៈ បានថ្លែងអំណរគុណកម្មវិធីស្រ៊ីអាយ(3i) របស់អូស្ត្រាលីដែលបានខិតខំចូលរួមដើម្បីការអភិវឌ្ឍក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានកំណត់ទឹកប្រាក់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ដូចជាការគៀងគររកអ្នកវិនិយោគផ្សេងៗដើម្បីធ្វើការវិនិយោគក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានោះលោក គង់ វិតាណៈ សង្ឃឹមថា ក្រុងព្រះសីហនុ និងប្រែក្លាយជាទីក្រុងឆ្លាតវៃនិងអាចប្រកួតប្រជែងជាមួយទីក្រុងផ្សេងៗទៀតដោយកិច្ចការទាំងអស់នេះគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមជាមួយក្រុមការងារស្រ៊ីអាយ(3i) ដើម្បីប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ពីលោក លោកស្រីមកពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុសម្រាប់គម្រោងសិក្សាគម្រោងទី១ ការបង្កើតស្ថាបត្យកម្មបច្ចេកទេសទីក្រុងឆ្លាតវៃ ឬយើងអាចហៅបានថាជាក្របខណ្ឌប្រព័ន្ធឌីជីថលសម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្តព្រះសីហនុ ។

លោកអភិបាលរងខេត្តបានស្នើឱ្យយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីអ្នកជំនាញទីក្រុងឆ្លាតវៃជាសកល ដើម្បីចូលរួមផ្តល់មតិយោបល់ផ្តល់ព័ត៌មានសំខាន់ៗ និងលើកជាអនុសាសន៍សម្រាប់រួមចំណែកដល់ការរៀបចំឯកសារក្របខណ្ឌនេះ កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ព្រោះថាការប្រមូលធាតុចូលនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងផ្នែករដ្ឋាភិបាលធុរកិច្ច និងប្រជាពលរដ្ឋក្នុងខេត្តដើម្បីទីក្រុងព្រះសីហនុរបស់យើងប្រែក្លាយជាទីក្រុងឆ្លាតវៃហើយទីក្រុងឆ្លាតវៃគឺជាការប្រើប្រាស់បច្ចេកវិទ្យាបម្រើឱ្យជីវភាពរស់នៅក៏ដូចជាបំពេញការងារទៅតាមអង្គភាពនីមួយៗ។
លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយនៃកម្មវិធីស្រ៊ីអាយ(3i)បានធ្វើបទបង្ហាញស្ដីពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្រ៊ីអាយ(3i)ដែលជាកម្មវិធីជំនួយឥតសំណងរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT)បាននិងកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះក្នុងការបំពេញចន្លោះខ្វះខាតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធហើយកម្មវិធីស្រ៊ីអាយ(3i)បាននិងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្កើតយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ ក្នុងគោលបំណងបង្កើនល្បឿនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការរៀបចំផែនការផ្តល់សេវាសាធារណៈ និងហេដ្ឋរចនាសម្ពន្ធ័ក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
លោក Razeb chowdhury បានបន្តទៀតថាយុទ្ធសាស្ត្រនេះ នឹងបង្ហាញនូវអាទិភាព គោលការណ៍ និងសកម្មភាពសំខាន់ៗសម្រាប់ជម្រុញការចូលរួមគៀងគរហិរញ្ញប្បទានពីវិស័យឯកជន ដោយក្នុងនោះយុទ្ធសាស្ត្រត្រូវមានការបំពេញបន្ថែមស្ថាបត្យកម្មបច្ចេកទេសដែលជាមាគារបង្ហាញផ្លូវពីការរចនា និងអនុវត្តគម្រោងឌីជីថលផ្សេងៗ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ