កីឡា
U-23 សិង្ហបុរី បញ្ចេញបញ្ជីកីឡាករ ២០នាក់ត្រៀមប្រកួតស៊ីហ្គេម ក្នុងពូលជាមួយកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិសិង្ហបុរីអាយុក្រោម ២៣ឆ្នាំ ២០ នាក់ជាផ្លូវការ សម្រាប់យុទ្ធនាការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម នាពេលខាងមុខ។
ភាគច្រើននៃកីឡាករទាំង ២០នាក់នោះ ជ្រើសរើសបានពីការបោះជំរុំហ្វឹកហាត់ តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ មុនចាកចេញទៅវៀតណាម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។
អ្វីដែលជាការចាប់អារម្មណ៍ កីឡាករបងប្អូនបង្កើតដ៏សំខាន់ ២រូប ដែលកំពុងលេងនៅលីគកំពូលថៃ ជាមួយក្លិបធំប្រចាំប្រទេស (BG Pathum Unite) Irfan Fandi និង Ikhsan Fandi នឹងមិនបានចូលរួមជាមួយក្រុមឡើយ ដោយសារតែនៅជាប់កាតព្វកិច្ចជាមួយក្លិបរបស់គេ គ្រាដែលប្អូនប្រុសពៅរបស់គេម្នាក់ទៀត ខ្សែប្រយុទ្ធ Ilhan Fandi ក៏មិនអាចចូលរួមជាមួយក្រុមបានឡើយដោយសារបញ្ហារបួស។
គ្រូបង្វឹក លោក Nazri Nasir បាននិយាយថា៖ «កីឡាករ ២០នាក់ចុងក្រោយត្រូវបានជ្រើសរើស ពីព្រោះពួកគេសមនឹងទម្រង់លេងរបស់យើង ហើយបានបង្ហាញពីភាពប៉ិនប្រសប់របស់ពួកគេ ដែលពួកគេអាចលេងបានច្រើនមុខតំណែង។ ជាមួយនឹងចន្លោះពេលខ្លីៗរវាងការប្រកួត វាពិតជាមានសារៈសំខាន់ប្រសិនបើមានការរងរបួស ឬកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុនដូចជា កូវីដ-១៩ ជាដើម។»
«សំខាន់បំផុត កីឡាករទាំង ២០នាក់បានបង្ហាញពីភាពចាស់ទុំទាំងក្នុង និងក្រៅទីលាន ហើយខ្ញុំជឿថាពួកគេនឹងធ្វើឱ្យសិង្ហបុរីមានមោទនភាពជាមួយនឹងការបង្ហាញទម្រង់លេងរបស់ពួកគេ។ ខ្ញុំជឿជាក់លើពួកគេទាំងអស់ ហើយខ្ញុំជឿថាកីឡាករដែលបានជ្រើសរើសនឹងផ្តល់ឱ្យទាំងអស់ និងមិនធ្វើឱ្យខ្ញុំខកចិត្តនៅវៀតណាមឡើយ។» គ្រូបង្វឹកវ័យ ៥១ឆ្នាំរូបនេះបានបន្ថែម។
សិង្ហបុរី ក៏បានកោះហៅកីឡាករលើសអាយុ ៣នាក់ផងដែរ មានអ្នកចាំទី Zaiful Nizam (៣៤ឆ្នាំ), ខ្សែការពារ Syahrul Sazali (២៣ឆ្នាំ) និងខ្សែបម្រើ Zulfahmi Arifin (៣០ឆ្នាំ)។
សូមរំឮកថា U-23 សិង្ហបុរី ស្ថិតនៅពូល B ជាមួយ កម្ពុជា, ថៃ, ម៉ាឡេស៊ី និងឡាវ ហើយក្រុមនេះនឹងជួបកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច