ព័ត៌មានជាតិ
លោក ជិន ប៊ុនធឿន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
លោក ជិន ប៊ុនធឿន លេខាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការសាខាគណបក្ស ភព.៧ នៅព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែមេសា ឆ្នាំ ២០២២ នេះ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៅមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដើម្បីពិគ្រោះយោបល់លើការងារចាត់តាំងអនុវត្តផែនការសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខាគណបក្ស ភព.៧ ទាំងអស់ ដែលបានខិតខំបំពេញការងារ និងទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក។ លោក ជិន ប៊ុនធឿន បានគូសរំលេចដែរថា ពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខបក្ស បានខិតខំដោះស្រាយរាល់ការលំបាកជាតិ ដើម្បីធានាបានភាពសុខសាន្តរបស់ជាតិ និងប្រជាជន។




លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ «ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ការងារលំបាក ឬងាយស្រួលយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជាយើង តែងតែទទួលបានជោគជ័យជានិច្ចដោយសារមានកម្លាំងមហាជន ប្រជាជនចូលរួមគាំទ្រតាមរយៈទង្វើល្អរបស់មន្ត្រីបក្សគ្រប់រូប ជាពិសេសបំផុតវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា»។




លោកប្រធាន ក៏គូសរំលេចនូវតួនាទីយ៉ាងសំខាន់របស់គណបក្សប្រជាជកម្ពុជា ក្នុងបុព្វហេតុថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ សង្គមជាតិ និងជំរុញឱ្យមន្ត្រីបក្សគ្រប់រូបត្រូវខិតខំកសាងពង្រឹង និងពង្រីកសមាជិកបក្សបន្ថែម តាមទិសស្លោក «រក្សាចាស់បង្កើនថ្មី» ដោយត្រូវធានាឱ្យបានទាំងបរិមាណ និងគុណភាព គឺសមាជិកបក្ស១រូប ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់