KPT+
ម្ហូបប្រពៃណី ឌូបៃ ចម្អិនអូដ្ឋទាំងមូល ពួកអភិជនទើបមានឱកាសទទួលទាន
ប្រទេសនីមួយៗមានមុខម្ហូបប្លែកៗរៀងៗខ្លួន ខណៈម្ហូបប្រពៃណីរបស់ប្រជាជន ឌូបៃ នឹងធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលមិនខាន ព្រោះវាជាម្ហូបសាច់អូដ្ឋទាំងមូលដែលមានតម្លៃថ្លៃខ្លាំងបំផុត។
មុខម្ហូបពិសេសនេះ មានឈ្មោះថា «សាច់អូដ្ឋចិញ្រ្ជាំ»។ ម្ហូបនេះមានតាំងពីយូរយារណាស់មកហើយ ដែលប្រជាជនឌូបៃតែងបរិភោគនៅថ្ងៃបុណ្យធំៗ និងព្រឹត្តិការណ៍សំខាន់ៗ។ ដូច្នេះហើយ ភ្ញៀវដែលទៅកម្សាន្តទីនោះ កម្រមានឱកាសបានឃើញ ឬបានភ្លក់ម្ហូបនេះណាស់។
«សាច់អូដ្ឋចិញ្រ្ជាំ» បច្ចុប្បន្នបានបំបែកកំណត់ត្រាម្ហូបធំជាងគេក្នុងពិភពលោក។ លក្ខណៈពិសេសបំផុតនៃម្ហូបនេះ មិនដូចឈ្មោះរបស់វានោះទេ ព្រោះខ្លួនអូដ្ឋមិនត្រូវកាត់ជ្រៀកមួយបំណែកណាឡើយ ដោយត្រូវរក្សារូបរាងដើមឱ្យនៅទាំងអស់តែម្ដង។ ទម្រាំបានមុខម្ហូបនេះសម្រាប់បរិភោគ វាទាមទារជំនាញពីមេចុងភៅដើម្បីសម្អាតសាច់អូដ្ឋពីខាងក្នុង ដោយមិនធ្វើឱ្យខូចស្បែកឡើយ។
រីឯពោះរបស់អូដ្ឋត្រូវញាត់ជាមួយសាច់ចិញ្ច្រាំផ្សេងទៀតធ្វើជាស្នូលដូចជា ចៀម ឬពពែ គ្រឿងទេស និងផ្សិតជាដើម។ រូបមន្តសម្រាប់ចម្អិន «សាច់អូដ្ឋចិញ្រ្ជាំ» ដំបូងមេចុងភៅនឹងដាក់គ្រឿងទេសចូលលាយជាមួយសាច់ចៀម ឬពពែចិញ្រ្ចាំ។ រួចយកសាច់ចៀម ឬពពែដែលលាយគ្រឿងរួចរាល់ដាក់ចូលក្នុងពោះអូដ្ឋ រហូតដល់ណែន។ ជំហានបន្ទាប់គេនឹងទម្លុះដែកកាត់ខ្លួនអូដ្ឋ។ បន្ទាប់មកអូដ្ឋ ត្រូវយកទៅដុតក្នុងឡធ្យូងរយៈពេលជាង១ថ្ងៃ ១យប់។ ហើយនៅពេលអូដ្ឋឆ្អិន គេត្រូវលើកដាក់លើតុទាំងមូល ហាមកាត់ជាបំណែកតូចៗដាច់ខាត។
ជាធម្មតាអូដ្ឋ១ អាចចម្អែតមនុស្សពី ៨០-១០០នាក់ឯណោះ ប៉ុន្តែឥស្សរជនទីក្រុងឌូបៃកំណត់មនុស្សបរិភោគត្រឹមតែ ១០-២០នាក់ប៉ុណ្ណោះ ហើយការហូបឱ្យសល់គឺជាបម្រាមសម្រាប់អ្នករួមតុទាំងអស់។
បច្ចុប្បន្ន ម្ហូបនេះត្រូវបានចាត់ទុកជាម្ហូបប្រណីតសម្រាប់តែពួកអភិជន និងអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ តម្លៃមុខម្ហូបនេះក៏ថ្លៃខ្លាំងដែរ ដូច្នេះហើយមនុស្សសាមញ្ញកម្រនឹងមានឱកាសទទួលទានវាណាស់៕
ប្រែសម្រួល៖ សន្យា
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ