Connect with us

កីឡា

លឹម ពិសុទ្ធ បង្ហើបពីរបួសកើតឡើងយូរឆ្នាំ តែទើបឈឺធ្ងន់ ហើយឈានទៅដល់ការវះកាត់

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន កីឡាករ លឹម ពិសុទ្ធ ថ្មីៗនេះ ទើបតែបង្ហើបឲ្យដឹងថា របួស​បែក​ទ្រនាប់​ជង្គង់​ គឺជារបួសចាស់ ដែលបានកើតឡើងតាំងពីឆ្នាំ ២០១៩ មុននឹងរើខ្លាំងកាលពីដើមឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់ដោយ ពិសុទ្ធ ផ្ទាល់នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្លិប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លឹម ពិសុទ្ធ បានរង​របួស​បែក​ទ្រនាប់​ជង្គង់​ជើង​ខាងឆ្វេង កាលពីខែកុម្ភៈ ឆ្នាំ ២០២២នេះ និងក្រោយពីក្រុមគ្រូពេទ្យពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ រូបគេត្រូវ​បានគ្រូពេទ្យសម្រេចឲ្យធ្វើការវះកាត់ និងត្រូវអវត្តមាន ​២ទៅ ៣ខែ។

លឹម ពិសុទ្ធ បាននិយាយយ៉ាងដូច្នេះថា «សម្រាប់របួសខ្ញុំគឺតាំងពី ២០១៩ ដើមឆ្នាំ ២០១៩ តាំងពីខ្ញុំលេងពាននៅ U-18 (ភ្នំពេញក្រោន) កាលនោះខ្ញុំលេងនៅពាន KMH ខ្ញុំបានរបួស ដោយសារខ្ញុំរត់ទៅក្រឡាចជង្គង់ តែកាលហ្នឹងនៅកម្រិតតូច ខ្ញុំឈឺទៅខ្ញុំចាប់ផ្ដើមលេងទៀត លេងទៅរហូតដល់ប្រមូលផ្ដុំជម្រើសជាតិ បានខ្ញុំចាប់របួសខ្លាំង»។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ត្រូវបានលោក Kiesuke Honda ជម្រុះចេញ​ពី​ការប្រមូលផ្តុំ​​ហ្វឹក​ហាត់​ក្នុង​ក្រុម U23 ​​កម្ពុជា ​មុន​ការប្រកាស​​ជម្រើស​​​ ២៨នាក់ចុងក្រោយ​​ សម្រាប់​​​ការ​ត្រៀម​​​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន​ AFF U23 Championship 2022 កាលពីខែកុម្ភៈ កន្លងទៅថ្មីៗនៅរាជធានីភ្នំពេញ ដោយសារពិនិត្យឃើញថាមានបញ្ហារបួស និងដើម្បីរក្សាអាជីពបាល់ទាត់របស់គេ ព្រោះបើពុំដូច្នោះទេគេនឹងអាចរបួសរ៊ាំរ៉ៃ។

«ពេលហ្នឹងពួកខ្ញុំបានធ្វើតេស្តចែកគ្នាលេង ដល់ពេលអ៊ីចឹងទៅខ្ញុំបានប៉ះជាមួយកីឡាករគេស្លាយទៅ ក៏កាច់ចំកន្លែងហ្នឹង ក៏បានរបួស វាចំកន្លែងហ្នឹងវាឈឺធ្ងន់ ចឹងទៅបានដឹងថាចំរបួសចាស់»។ ពិសុទ្ធ បានបញ្ជាក់ពីរបួសនៅពេល ហ្វឹកហាត់ជាមួយក្រុម U-23 កម្ពុជា។

ពេលត្រូវបាន លោក Honda ដករូបគេចេញពីបញ្ជី យុវជនដដែលរូបនេះបានសង្គត់ធ្ងន់ថា គេពុំបានអាកអន់ចិត្តអ្វីឡើយ ព្រោះបានយល់ច្បាស់ថាដោយសារលោក Honda ចង់ឲ្យខ្លួនអាចនៅរក្សាអាជីពបាល់ទាត់បាន។

យ៉ាងណាមិញមកទល់ពេលនេះ របួសរបស់ លឹម ពិសុទ្ធ បានជាសះស្បើយ ១០០ភាគរយហើយ និងបានចូលរួមជាមួយក្រុម U-23 កម្ពុជា ត្រៀមចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាមដើមខែនេះផងដែរ។ ជាការចាប់អារម្មណ៍គេធ្វើបានយ៉ាងល្អក្រោយត្រលប់ជាពីរបួស ដោយចូលលេងទល់នឹង ក្លិបបឹងកេត ហើយអាចរកគ្រាប់បាល់បាន ១គ្រាប់ថែមទៀតផង៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៩ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៧ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម