ព័ត៌មានអន្ដរជាតិ
រោងចក្រមួយធ្វើគ្រឿងទេសពីអាចម៍លានិងអាស៊ីដនៅប្រទេស ឥណ្ឌា
ប៉ូលិសបានវាយឆ្មក់រោងចក្រមួយបន្ទាប់ពីទទួលបានព័ត៌មានថា រោងចក្រនេះមានផលិតគ្រឿងទេសធ្វើពីអាចម៍លានិងអាស៊ីដនៅក្នុងទីក្រុង Agra ប្រទេសឥណ្ឌា។
កាលពីថ្ងៃចន្ទ មន្រ្តីប៉ូលិសបានរកឃើញម្សៅម្ទេសក្រហមក្លែងក្លាយ ម្សៅល្ង រមៀតនិងគ្រឿងបុកដែលមានស្លាកយីហោក្នុងតំបន់។
យោងតាមចៅក្រម Prem Prakash Meena របស់ទីក្រុងនេះបានឲ្យដឹងថា អាជ្ញាធររឹបអូសបានសារធាតុជាង៣០០គីឡូក្រាមដែលរួមមានដូចជាអាចម៍លា ស្មៅស្ងួត ល័ក្តនិងទឹកអាស៊ីដទាំងធុងៗ។
ប៉ូលិសក៏បានចាប់ខ្លួនម្ចាស់រោងចក្រឈ្មោះ Anoop Varshney ផងដែរហើយសំណាកប្រហែល២៧ត្រូវបានបញ្ជូនទៅធ្វើការស៊ើបអង្កេត។
លោក Meena បាននិយាយថា របាយការណ៍ព័ត៌មានដំបូងនឹងត្រូវចុះបញ្ជីក្រោមច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារនិងស្តង់ដារឆ្នាំ២០០៦បន្ទាប់ពីទទួលបានរបាយការណ៍មន្ទីរពិសោធន៍។
បច្ចុប្បន្ន លោក Varshney កំពុងស្ថិតក្នុងការឃុំឃាំងរបស់តុលាការដើម្បីការពារកុំឲ្យមានការប្រព្រឹត្តបទល្មើស។
ថ្លែងទៅកាន់កាសែត Times of India លោក Meena បានបង្ហាញថា លោក Varshney មិនមានអាជ្ញាប័ណ្ណក្នុងការបើកដំណើរការរោងចក្រគ្រឿងទេសនៅទីតាំងនោះទេ។
ការស៊ើបអង្កេតក៏កំពុងត្រូវបានធ្វើឡើងផងដែរដើម្បីពិនិត្យមើលថាតើគ្រឿងទេសទាំងនេះត្រូវបានលក់ទៅឲ្យហាងផ្សេងទៀតនៅក្នុងទីក្រុងដែរឬក៏អត់។
វាក៏នឹងត្រូវបានវាយតម្លៃផងដែរថាតើគ្រឿងទេសទាំងនេះត្រូវបានគេលក់តាំងពីពេលណាហើយថាតើវាបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរសម្រាប់អ្នកដែលបានប្រើប្រាស់វាដែរឬក៏អត់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១០ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក