សេដ្ឋកិច្ច
ក្រុមហ៊ុន BYD កម្ពុជា បានរៀបចំពិព័រណ៍រថយន្តថ្មីប្រភេទ E2 401KM នៅផ្សារទំនើប TK
នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន BYD កម្ពុជា បានរៀបចំពិព័រណ៍រថយន្តថ្មីប្រភេទ E2 401KMនៅផ្សារទំនើប TK។ ជាដំបូង នាយកហិរញ្ញវត្ថុលោក Yang បានប្រកាសថា រថយន្តប្រភេទ E2 401KM បានចេញលក់ក្នុងទីផ្សារហើយ។

បន្ទាប់មកអ្នកតំណាងផ្នែកលក់អ្នកនាង ម៉ីធីង ធ្វើការណែនាំពីរថយន្តនូវចំណុចពិសេសបួនយ៉ាង៖ ទីមួយ សន្សំសំចៃថវិកា ដោយឆ្លងកាត់ការធ្វើតេស្ត បញ្ជាក់ថា ការចំណាយអគ្គិសនីតែ ១.៩ដុល្លារ ក្នុងចំងាយមួយរយគីឡូម៉ែត្រ។ ទីពីរ សុវត្ថិភាពរថយន្ត E2 401KM ប្រើប្រាស់បច្ចេកទេសអាគុយទំនើប ចុងក្រោយលើពិភពលោក។ ដោយអាគុយប្រភេទនេះ មិនងាយឆាប់ឆេះ និងផ្ទុះ។ ទីបី គុណភាពខ្ពស់ឥលូវនេះនៅកម្ពុជា ឡានអគ្គិសនី ដែលអាចរត់បានចម្ងាយ ៤០០ គីឡូម៉ែត្រ ហើយតម្លៃក្រោម ៣ម៉ឺនដុល្លា គឺមានតែប្រភេទនេះទេ។ ទីបួន រត់បានចម្ងាយឆ្ងាយរថយន្ត E2 401KM មិនត្រឹមតែជាប្រភេទរថយន្ត ដែលរត់ក្នុងក្រុងប៉ុណ្ណោះទេ ថែមទាំងអាចធ្វើការរត់ឆ្លងខេត្តបានទៀតផង ជាមួយចម្ងាយ ៤០០គីឡូម៉ែត្រ។

ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅលើបណ្តាញផ្សាយបន្តផ្ទាល់លើសង្គមហ្វេសប៊ុក រហូតមកដល់ពេលនេះមានការកម្ម៉ង់ចំនួន ៦០រថយន្តមកហើយ។ ចាប់ពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមជម្រុញការប្រើប្រាស់រថយន្តអគ្គិសនី ដែលជាកត្តាជម្រុញអោយវិស័យឡានអគ្គិសនី មានទីផ្សារកើនឡើង។ ឯកាលពីខែមុន ក្រសួងសាធារណៈការ បានធ្វើការពិព័រណ៍ឡានអគ្គិសនី ហើយក្រុមហ៊ុន BYD យើងខ្ញុំក៏បានចូលរួម ថែមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សសនិកជន។
ចាប់តាំងពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ី ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ធ្វើអាជីវកម្មនៅកម្ពុជា តែងតែដាក់គោលដៅក្នុង ការពាំនាំ ថាមពលបៃតង បច្ចេកទេស និងសុវត្ថិភាពដល់សង្គមខ្មែរ។ ឥលូវនេះ និងពេលអានាគត ក្រុមហ៊ុនបន្តផ្តល់ជូនដល់បងប្អូនខ្មែរ ទទួលបានឡានអគ្គិសនី ដែលប្រកបដោយការសន្សំសំចៃ ទំនើប និងបច្ចេកវិទ្យាឈានមុខគេ៕
លេខទំនាក់ទំនង: 017 555 924 / 017 555 941
FACEBOOK : BYD Cambodia
Google map : https://goo.gl/maps/kvphZ4seqVe2q7b68
FB Page : Fb.com/bydcambodiaofficial
Telegram : t.me/bydcambodia
IG : instagram.com/bydcambodiaofficial
TikTok : www.tiktok.com/@byd_cambodia

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ