Connect with us

KPT+

បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត

បានផុស

នៅ

Overproud គឺជាពាក្យដែលនាំទៅរកអត្ថន័យអវិជ្ជមាន ដែលមនុស្សម្នាក់បង្ហាញមោទនភាពហួសហេតុនៅក្នុងខ្លួន។ ពាក្យនេះមានប្រជាប្រិយភាពខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានក្លាយទៅជាស្លាកសញ្ញា សម្រាប់អ្នកដែលចាប់ផ្តើមអួតអំពីទ្រព្យសម្បត្តិ រូបរាងកាយ សមត្ថភាពហិរញ្ញវត្ថុ ឬសមិទ្ធផលរបស់ពួកគេ។

ប៉ុន្តែ​ជាអកុសល ការមានអាកប្បកិរិយា​ហួសហេតុ​ពេក នឹង​មាននិន្នាការ​នៃ​ឥទ្ធិពល​អវិជ្ជមាន​លើ​ខ្លួនឯង ​ រហូត«​រោគ​សញ្ញា​»​ នៃ​អំណួតកាន់តែខ្លាំងឡើងៗ។

១ រារាំង​អ្នក​ពី​ការ​រីក​លូតលាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលអ្នកមានមោទនភាព​ខ្លាំង​ពេក ​ចំពោះអ្វីដែលខ្លួនមាន ឬសម្រេចបានសក្តានុពល​ សម្រាប់​ការអភិវឌ្ឍន៍ខ្លួនឯងនឹងត្រូវបានរារាំង។ ហេតុផលគឺ អារម្មណ៍​នៃ​មោទនភាព​ ដែល​បន្ត​ដាក់​តាំង​បង្ហាញ​ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តនៅចំណុចនេះ។ អ្នក​គិត​ថាខ្លួន​ឯង ពូកែ​ជាង​អ្នក​ដទៃ ​រហូត​ដល់​ពេល​ដែល​អ្នក​មិន​បាច់​សិក្សា​ទៀត។ ទោះបីជាភាពអស្ចារ្យរបស់អ្នកនៅថ្ងៃនេះ ប្រហែលជាមិនមានអ្វី​ប្រៀបធៀប​ជាមួយនឹងមនុស្សអស្ចារ្យផ្សេងទៀតនៅទីនោះ។ មោទនភាព​ហួសហេតុ​ ធ្វើ​ឲ្យ​អ្នក​ភ្លេច​ថា​ នៅ​មាន​មេឃ​នៅ​ពីលើ​មេឃ។ ទីបំផុត អ្នក​លែង​មាន​អារម្មណ៍​ថា​ ត្រូវ​អភិវឌ្ឍ​ខ្លួន​ឯង​ទៀត​ហើយ ព្រោះ​មោទនភាព​របស់​អ្នក ​បាន​ប្រែ​ទៅ​ជា​ក្រអឺតក្រទមមួយទៅហើយ។

២ បញ្ចេញចរិតក្អេងក្អាង​​ និងងាយ​មើលស្រាលអ្នកដទៃដែលមិនដល់ខ្លួន

ដោយសារតែអ្នកមានអារម្មណ៍ថា ខ្លួនឯងអស្ចារ្យ​ខ្លាំង ដោយសារតែការយល់ឃើញហួសហេតុពេក អ្នកទំនងជាងាយនឹងមើលស្រាល​សមត្ថភាព​របស់​អ្នកដទៃ ថាមិនដល់ខ្លួន។ សម្រាប់អ្នក ពួកគេមិនធំជាង ឬ​សមិទ្ធផល​ដែលសម្រេចបានមិនប្រសើរជាងខ្លួនឯងឡើយ។ ទោះបីជាវាជាការពិតក៏ដោយ អាកប្បកិរិយាបែបនេះ ​នឹងធ្វើឲ្យយើង​ឈឺចាប់​វិញទេ។ អំណួតនឹងធ្វើឲ្យយើងលែងស្គាល់ទាប​ខ្ពស់ ហើយ​បន្ត​អួត​ខ្លួនឯង​ជារឿយៗ រហូតលង់កាន់តែជ្រៅលើសមុន។

៣ មាន​ទំនោរ​ប្រឆាំង​នឹង​ការ​រិះគន់

ការមានអំនួតជ្រុល នឹងធ្វើឲ្យ​អ្នក​មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ហើយ​មិនងាយបាក់ទឹកចិត្ត​ចំពោះ​កាលៈទេសៈ ឬសមិទ្ធផលរបស់​អ្នកដទៃ​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជាអកុសល អ្នក​ពិបាក​ទទួល​យក​ការ​ផ្ដល់​យោបល់ និងការ​បញ្ចូល​ពីអ្នកដ៏ទៃ។ ដោយ​មិន​ដឹង​ខ្លួន អ្នក​ក៏​ក្លាយ​ជា​មនុស្ស​ប្រឆាំង​នឹង​ការ​រិះគន់។ ការ​យល់​ឃើញ​ពី​អ្នក​ដ៏ទៃ ទោះជាមានលក្ខណៈស្ថាបនា​ក៏ដោយ អ្នក​លែង​គិត​ថា​មាន​ប្រយោជន៍​ទៀត​ហើយ ព្រោះអ្នកកំពុងតែគិតថា ពួកគេ​ច្រណែន​​នឹង​ភាពជោគជ័យ​របស់អ្នកទៅវិញ។

៤ រោគសញ្ញានៃអំណួត ​នឹងកាន់តែរីកធំទៅៗ

ចាប់ផ្ដើម​ពី​អារម្មណ៍​នៃ​មោទនភាព ដែល​វិវត្ត​ទៅ​ជា​ភាព​ឆ្មើងឆ្មៃ ភាព​ក្រអឺតក្រទម​នៅ​ក្នុង​ខ្លួន ​ហាក់​ដូចជា​កាន់​តែ​ធំ​ទៅៗ។ គួបផ្សំ​នឹង​អាកប្បកិរិយា​ដែល​មើលងាយ​មនុស្ស​ ព្រោះ​អ្នក​គិត​ថា​ពួកគេ​មិន​ស្មើ​នឹង​អ្នក ទីបំផុត​រោគសញ្ញា​នៃ​ជំងឺ​តួឯក នឹងលេចឡើង​ក្នុង​ខ្លួន​យើង។ អំណួតនឹងធ្វើឲ្យអ្នកមាន​អារម្មណ៍ថា ទទួលបានប្រជាប្រិយភាពក្នុងចំណោមមនុស្សអស្ចារ្យ ។ ម្យ៉ាងវិញទៀត អ្នកកាន់តែស្ទាក់ស្ទើរ​ ក្នុងការទំនាក់ទំនងជាមួយមនុស្សផ្សេងៗ ឬអ្នកដែលយើងគិតថា គេនោះមានកម្រិត ឬនៅក្រោមអ្នកប៉ុណ្ណោះ។ ទី​បំផុត​អ្វី​ដែល​មើល​ឃើញ ​គឺ​លែង​មាន​មោទនភាព​ទៀត​ហើយ ប៉ុន្តែ​ភាព​ក្រអឺតក្រទម​ប្រែជារុំព័ន្ធយើងឲ្យក្លាយជាមនុស្សប្រភេទនេះ។

៥ បរិយាកាសសង្គម នឹងជ្រើសរើសនៅឆ្ងាយពីអ្នក

ជាមួយនឹងការគិតថា អ្នកគឺជាអ្នកអស្ចារ្យបំផុតដោយសារ​តែមោទនភាពហួសហេតុ​ ដែលបណ្តាលឲ្យ​មានរោគសញ្ញាតួឯកខ្ពស់​ អាច​ទៅរួចដែល​ថា ​យើងកំពុង​តែ​ចៀសវាង​ដោយបរិយាកាសសង្គម។ មនុស្ស​នៅ​ជុំវិញ​​នឹង​មាន​អារម្មណ៍​ថា ភាព​ក្រអឺតក្រទម​របស់អ្នក​ មិន​អាច​អត់ឱន​បាន​ទៀត​ទេ។ ប្រសិនបើអ្នកគិតថា អ្នកមិនចង់ជជែកឬមានទំនាក់ទំនងជាមួយ​នរណា​ម្នាក់ទៀតទេ នោះអ្នកគ្រប់គ្នា នឹងមិនទទួលយកអ្នក ចូលទៅ​ក្នុង​ក្រុម​របស់​ពួកគេ​ទៀត​ទេ។

​យ៉ាងណាមិញ ពួកគេ​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​និយាយ​តិចតួចមករកយើង ប៉ុន្តែ​ក្នុងចិត្ត គឺមិន​ចង់​ធ្វើ​ជា​មិត្ត​ជាមួយមនុស្សប្រភេទដូចយើងឡើយ​។ អារម្មណ៍នៃមោទនភាព តែងត្រូវបណ្តុះ​នៅក្នុងខ្លួនជាធម្មជាតិមក ដែលវាជាទម្រង់នៃការកោតសរសើរ និងស្រឡាញ់ខ្លួនឯង នៅពេលដែលជោគជ័យ។ នៅពេលដែលវាក្លាយជារឿងហួសហេតុ ឬ​អំណួតពេក អ្នកនឹងបាត់បង់សូម្បីមនុស្សស្មោះត្រង់ជាមួយ។ សូមចាំថា អ្វីដែលលើស គឺមិនដែលល្អនោះទេ មានមោទនភាព តែកុំក្រអឺតក្រទម កុំជ្រុលពេក កុំគិតថាគ្មានអ្នកណាដូច គឺជារឿងប្រសើរបំផុត។​ រលកក្រោយអាចច្រានរលកមុនឲ្យផាយផាត់ចោលច្រាំងបាន ដូច្នេះ រស់នៅចូរឲ្យមានទាបខ្ពស់ ទើបជាការគាប់ប្រសើរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពខុសគ្នារវាងការប្រឹក្សាយោបល់ និងការព្យាបាលបញ្ហាផ្លូវចិត្ត

ចុចអាន៖រោគសញ្ញា ៥ លើរាងកាយ អាចមើលឃើញដោយភ្នែក និងបញ្ជាក់ថា អ្នកកំពុងមានជំងឺផ្លូវចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម