ព័ត៌មានជាតិ
យានយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា ផ្ដើមកើនឡើងច្រើន ខណៈរដ្ឋបន្ធូរបន្ថយពន្ធនាំចូល និងជំរុញការដំឡើងស្ថានីយសាកថ្ម
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាចាប់ផ្ដើមមានការកើនឡើងច្រើន ខណៈរដ្ឋបានបន្ធូរបន្ថយពន្ធនាំចូលរថយន្ត និងម៉ូតូអគ្គិសនី ៥០ ភាគរយ ព្រមទាំងលើកទឹកចិត្តតាមរយៈការបំពាក់នូវស្ថានីយសម្រាប់បញ្ចូលអគ្គិសនី ដោយជំរុញឱ្យវិស័យឯកជនតម្លើងស្ថានីយសាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន។
លោក ហ៊ាង សុទ្ធាយុត្ត អ្នកនាំពាក្យក្រសួងសាធារណការ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០២ ខែមេសា នេះថា កន្លងមកថ្នាក់ដឹកនាំបានរាយការណ៍ជូនថា មានការកើនឡើងនូវការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីរហូតទៅដល់ ៧០០ ភាគរយក្នុងរយៈពេល៣ ខែដើមឆ្នាំ ២០២២ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
លោកថា ការកើនឡើងនេះដោយសារការជំរុញ លើកទឹកចិត្ត ការបន្ធូរបន្ថយពន្ធនាំចូលតាមរយៈការបំពាក់នូវស្ថានីយសម្រាប់បញ្ចូលអគ្គិសនីដោយក្រសួង ព្រមទាំងការជំរុញឱ្យវិស័យឯកជនបំពាក់ស្ថានីយបញ្ចូលអគ្គិសនីផងដែរធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់យានយន្តអគ្គិសនីនេះ កាន់តែមានទំនុកចិត្ត ព្រោះការប្រើយានយន្តអគ្គិសនីនេះ កាត់បន្ថយទាំងជាតិពុលនៅក្នុងបរិយាកាស និងកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ។
លោក ហ៊ាង សុទ្ធាយុត្ត បន្ថែមថា បច្ចុប្បន្នទីតាំងបញ្ចូលអគ្គិសនីមិនទាន់មានគ្រប់គ្រាន់នឡើយទេ ប៉ុន្តែក្រសួងនៅតែខិតខំជំរុញ។ ម្យ៉ាងទៀត ការបញ្ចូលអគ្គិសនីដើរដោយពីរវិធី ទី១ គឺរថយន្តអគ្គិសនីនីមួយៗ មានដុំសាកថ្មមកដោយខ្លួនឯង ទី២ សាកតាមស្ថានីយ ដែលក្រសួងបានបំពាក់ជូន ក៏ដូចជាតាមស្ថានីយប្រេងឥន្ធនៈមួយចំនួន គឺគេបានចាប់ផ្ដើមដាក់បំពាក់បណ្ដើរៗ ដូចជានៅផ្សារអ៊ីអន ស្ថានីយប្រេងឥន្ធនៈកាល់តិច និងស្ថានីយប្រេងឥន្ធនៈ តូតាល់ជាដើម។
បើតាមលោក ហ៊ាង សុទ្ធាយុត្ត នេះជាគោលនយោបាយរួម មិនគ្រាន់តែសម្រាប់កម្ពុជាទេ គឺសម្រាប់ពិភពលោកទាំងមូលកំពុងតែខិតខំធ្វើម៉េចឱ្យការប្រើប្រាស់យានយន្តអគ្គិសនីនេះ មានចំនួនកាន់តែច្រើនហើយឈានទៅរកការបិទបញ្ចប់ការប្រើយានយន្តដោយឥន្ធនៈ ដែលធ្វើឱ្យមានការប៉ះពាល់ទៅដល់បរិស្ថាន។
រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល កាលពីពេលថ្មីៗនេះ មានប្រសាសន៍ថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនី ត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។
ក្រសួងសាធារណការកំពុងធ្វើគោលនយោបាយជំរុញការប្រើយានយន្តអគ្គិសនី ខណៈនេះ ក្រសួងបានធ្វើការជាមួយក្រសួងសេដ្ឋកិច្ច ពិភាក្សាដើម្បីបន្ថយពន្ធនាំចូលនូវយានយន្តទាំងឡាយណា ដែលដើរដោយថាមពលអគ្គិសនី។ ការជំរុញបំពាក់ហេដ្ឋរចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅកន្លែងដែលគ្រប់គ្រងដោយរដ្ឋ ទាំងកន្លែងដែលគ្រប់គ្រងដោយឯកជន។
លោក ហ៊ាង សុទ្ធាយុត្តបន្ថែមថា “វិស័យឯកជននៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួន ក៏ចាប់ផ្ដើមដើរទាំងពីរហើយ កាលពីមុនគាត់ដើរតែប្រេងឥន្ធនៈទេ ប៉ុន្តែឥឡូវ គាត់ដើរជាមួយនឹងការបញ្ចូលថាមពលអគ្គិសនីដែរ។ មិនត្រឹមតែរដ្ឋទេ ឯកជនក៏ចូលរួម ដែលមានសារសំខាន់ណាស់ ដែលជាអ្វីដែលក្រសួងបានធ្វើ និងជំរុញបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ”។
លោក ហ៊ាង សុទ្ធាយុត្តបញ្ជាក់ថា ក្រសួងក៏ជជែកជាមួយក្រុមហ៊ុន ដឹកជញ្ជូនលើកទឹកចិត្តឱ្យពួកគាត់ប្រើមធ្យោបាយដឹកជញ្ជូនដើរដោយថាមពលអគ្គិសនី ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនតូចៗ ដូចជាម៉ូតូ ម៉ូតូកង់បី រថយន្តជាដើម។ ការប្រើម៉ូតូអគ្គិសនីនៅក្នុងក្រុងក៏មានច្រើន ដូច្នេះក្រសួងលើកទឹកចិត្តចាប់ពីចំណុចតូចរហូតដល់ចំណុចធំ។
បើតាមរបាយការណ៍ របស់ក្រសួងសាធារណការបង្ហាញថា ចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីកាលពីឆ្នាំ២០២០ មានចំនួនតែ០២គ្រឿងប៉ុណ្ណោះ ខណៈឆ្នាំ២០២១ យានយន្តអគ្គិសនីកើនដល់ ៦២ គ្រឿង ដោយឡែកនៅឆ្នាំ ២០២២ រយៈពេលតែ៣ខែប៉ុណ្ណោះ ការចុះបញ្ជីយានយន្តអគ្គិសនី មានរហូតដល់៤៧គ្រឿង កើនឡើង៦៧១% បើធៀបនឹងក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)