KPT+
៥ គន្លឹះ សម្រាប់មនុស្សឧស្សាហ៍គិតច្រើន អាចសមាធិបានស្ងប់អារម្មណ៍ល្អ
ចង់ធ្វើសមាធិ ប៉ុន្តែអ្នកគឺជាមនុស្សគិតច្រើន ជាពិសេសក្នុងជីវិតវិលវល់ គិតតែរឿងមិនបានប្រយោជន៍ច្រើន រហូតទៅជាស្រ្តេសខ្លាំង។
អត្ថបទនេះ គឺល្អសម្រាប់អ្នកគិតច្រើន វាជាបច្ចេកទេសដ៏អស្ចារ្យមួយគួរតែអាន និងអនុវត្ត។
១ សមាធិជាមួយមនុស្សផ្សេងទៀត
មនុស្សជាច្រើនប្រហែលជាស្រមៃថា ការធ្វើសមាធិត្រូវធ្វើតែម្នាក់ឯង ឆ្ងាយពីមនុស្ស ពិតណាស់វាមិនខុសទេ។ ប៉ុន្តែអ្នកជំនាញខាងសមាធិ Candice Fairoth និយាយថា ការធ្វើសមាធិជាមួយមនុស្សផ្សេងទៀត មានឥទ្ធិពលគួរឲ្យចាប់អារម្មណ៍។ វាអាចធ្វើឲ្យយើងផ្តោតអារម្មណ៍ បានកាន់តែច្រើន។
២ សាកល្បងធ្វើសមាធិដោយប្រើបច្ចេកវិទ្យា
កាសស្តាប់ត្រចៀក វ៉ែនតា VR បច្ចេកវិទ្យាអាចជាជម្រើសមួយផ្សេងទៀត សម្រាប់អ្នកដែលគិតច្រើន ប៉ុន្តែចង់ធ្វើសមាធិដូចគេឯង។ ការប្រើប្រាស់រូបភាព និងសំឡេង ជាក់ស្តែងអាចជួយមនុស្សជាច្រើនមានអារម្មណ៍ស្ងប់។ មនុស្សមួយចំនួនអាចជ្រើសរើសទេសភាពព្រៃ ឆ្នេរ ភ្នំ ទឹកជ្រោះ តាមរយៈ VR ដែលវាកាត់ពួកគេចេញពីពិភពខាងក្រៅ ហើយធ្វើឲ្យចិត្តរបស់ពួកគេស្ងប់ស្ងាត់ និងផ្ដោតអារម្មណ៍បានល្អ។ ប្រសិនបើអ្នកមិនមានថវិកាច្រើន អ្នកអាចចាប់ផ្តើមដោយបើក Youtube និងបើកមើលអ្វីដែលចូលចិត្ត។
៣ យូហ្គា
មនុស្សមួយចំនួនប្រហែលជាមិនអាចផ្តោតអារម្មណ៍បានល្អ នៅពេលដែលរាងកាយរបស់ពួកគេសម្រាក។ នៅពេលអ្នកស្ងប់ស្ងាត់ ហើយគិតច្រើន យូហ្គាគឺជាចម្លើយមួយទៀតដែលជួយអ្នក។ យូហ្គាគឺជាការបញ្ចូលគ្នានៃសមាធិ ការដកដង្ហើមនិងចលនា គោលដៅធ្វើឲ្យអ្នកកាន់តែផ្ដោតអារម្មណ៍បានប្រសើរ។
៤ តន្ត្រី អាចជួយបាន
តន្ត្រីធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង ក្នុងពេលកំពុងសមាធិផងដែរ។ ការសិក្សាខ្លះបានរាយការណ៍ថា តន្ត្រីអាចហ្វឹកហាត់ខួរក្បាលឲ្យផ្ដោតអារម្មណ៍កាន់តែច្រើន។ របាយការណ៍ខ្លះថែមទាំងនិយាយថា តន្ត្រីប៉ះពាល់ដល់ចង្វាក់បេះដូង។ ព្យាយាមស្វែងរកបទចម្រៀងដែលសក្ដិសមនឹងអ្នក ប្រហែលជាវា នឹងជួយកែលំអការផ្ដោតអារម្មណ៍ផងដែរ។
៥ ការគិតច្រើនពេក គឺជារឿងធម្មតា
ជាចុងក្រោយ សូមទទួលស្គាល់ថា ការគិតច្រើនពេក និងការមិនសប្បាយចិត្ត គឺជារឿងធម្មតា។ យើងរស់នៅក្នុងសង្គមដែលជំរុញការគិតគ្រប់ពេលវេលា។ ដូច្នេះហើយ វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលមនុស្សជាច្រើនមានបញ្ហានេះ។ ពេលដឹងថាគិតច្រើនពេក ទាញខួរក្បាលមកវិញឲ្យរហ័ស។
រឿងល្អមួយទៀត ដែលត្រូវធ្វើ គឺត្រូវសមាធិជាប្រចាំ ពេលធ្វើវាឲ្យបានញឹកញាប់ យើងនឹងផ្ដោតអារម្មណ៍កាន់តែច្រើនទៅតាមនោះ។ ដល់ពេលនោះ កំហឹង ការគុំគួន ការគិតច្រើនឥតបានការ ក៏លែងមានទៀតដែរ។ បើទោះជាមាន ក៏មានតិចជាងពីមុនដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាធិពេលព្រឹកមានប្រសិទ្ធភាពជាងកាហ្វេ ហើយជួយពេញមួយថ្ងៃ
ចុចអាន៖បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ