Connect with us

ព័ត៌មានអន្ដរជាតិ

លោកខាងលិចគំរាមបណ្ដាប្រទេសនៅអាហ្វ្រិកឲ្យថ្កោលទោស រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសអង់ហ្គោឡាលោក Vladimir Tararov បានប្រាប់សារព័ត៌មាន Sputnik ថា ប្រទេសលោកខាងលិចកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើបណ្ដារដ្ឋនៅទ្វីបអាហ្រ្វិកឲ្យថ្កោលទោសសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tararov បាននិយាយថា “ខ្ញុំដឹងថាប្រទេសអង់ហ្គោឡាស្ថិតនៅក្រោមសម្ពាធខ្លាំងពីបណ្តាប្រទេសលោកខាងលិច ដែលអំពាវនាវឲ្យពួកគេថ្កោលទោសលើរុស្ស៊ី ។ ប៉ុន្តែអង់ហ្គោឡាបានបង្ហាញអាកប្បកិរិយាដ៏ល្អរបស់ពួកគេពីការរួមចំណែកដល់ការបង្កើតសន្តិភាព ក៏ដូចជារួមចំណែកអស់ពីកម្លាំងកាយរបស់ពួកគេលើបញ្ហាទាំងនេះ ។

លោក Tararov បញ្ជាក់ថា បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិកស្ទើរតែ​មិន​អាច​ទប់ទល់ពីការគំរាកំហែង​នេះបាន​ឡើយ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលមហាសន្និបាតបោះឆ្នោតដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃទី៧ ខែមេសា, ប្រទេសអាហ្វ្រិកជាច្រើនបានបោះឆ្នោតដោយអព្យាក្រឹត ពោលគឺពួកគេបោះឆ្នោតអនុប្បវាទ” ។

លោកបានពន្យល់ថា “តាមពិតពួកគេមិនគាំទ្រដំណោះស្រាយនេះនោះទេ ប៉ុន្តែពួកគេមិនហ៊ានបោះឆ្នោតប្រឆាំង ព្រោះតែមានសម្ពាធពីលោកខាងលិចខ្លាំងពេក” ។

គួររម្លឹកថា នៅថ្ងៃទី ៧ ខែមេសា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តដំណោះស្រាយផ្អាកការងាររបស់រុស្ស៊ីនៅក្នុង UNHRC ដោយសារតែប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយក្នុងនោះរដ្ឋចំនួន ៩៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល ២៤ បានបោះឆ្នោតប្រឆាំង និង ៥៨ បោះឆ្នោតអនុប្បវាទ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ថា ណាតូលែងស័ក្តិសមនឹងអាមេរិកហើយ ដោយសារស្ថានការណ៍នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម