ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន មិនវាយប្រហារលើទឹកដី រុស្ស៊ី ឡើយ
ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ អាជ្ញាធររុស្ស៊ីនៅក្នុងតំបន់ជាប់ព្រំដែនអ៊ុយក្រែនបានរាយការណ៍ជាហូរហែនូវការបាញ់ផ្លោងដោយគ្រាប់រ៉ុកកែត កាំភ្លើងធំ និងការវាយឆ្មក់តាមអាកាសទៅលើការតាំងទីលំនៅ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ជាពិសេសស្ពានពីសំណាក់យោធាអ៊ុយក្រែន ។
ទន្ទឹមនោះប្រធានាធិបតី Volodymyr Zelensky បានចេញមុខនិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អារ៉ាប់ Al-Arabiya និង Al-Hadath ថា កងទ័ពអ៊ុយក្រែនមិនធ្វើប្រតិបត្តិការលើទឹកដីរុស្ស៊ីនោះទេ ទោះបីជាមានករណីជាច្រើននៃការបាញ់ផ្លោងនៅតំបន់ព្រំដែនរុស្ស៊ីដោយអ៊ុយក្រែនក៏ដោយ ។
យោងតាមលោក Zelensky បានឲ្យដឹងថា ជម្លោះគឺស្ថិតនៅក្នុងទឹកដីអ៊ុយក្រែន ហើយមិនបានរីករាលដាលដល់ប្រទេសរុស្ស៊ីនោះទេ ហើយយោធាអ៊ុយក្រែនមិនធ្វើប្រតិបត្តិការប្រយុទ្ធនៅលើដីរុស្ស៊ីឡើយ ។ លោកបញ្ជាក់ទៀតថា យោធាកំពុងការពារមាតុភូមិរបស់ខ្លួន ហើយគ្មានចេតនាកាន់កាប់ទឹកដីរុស្ស៊ីឡើយ ។
គួររម្លឹកថា នៅពាក់កណ្តាលខែមេសា បន្ទាប់ពីមានរបាយការណ៍របស់អាជ្ញាធររុស្ស៊ីនៃការបាញ់ប្រហារនៅឯមូលដ្ឋានប្រេងក្នុងទីក្រុង Belgorod ប្រទេសរុស្ស៊ីពីសំណាក់ឧទ្ធម្ភាគចក្រ Mi-24 របស់អ៊ុយក្រែន, លោក Zelensky បានបដិសេធមិនឆ្លើយដោយផ្ទាល់ចំពោះសំណួរនេះនោះទេ ហើយក៏មិនបញ្ជាក់ពីការចូលរួមណាមួយរបស់ទីក្រុងកៀវផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោកខាងលិចគំរាមបណ្ដាប្រទេសនៅអាហ្វ្រិកឲ្យថ្កោលទោស រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ