ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យកំពុងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ១៩ សឹងតែគ្រប់កន្លែងនៅរាជធានីភ្នំពេញ
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនាទៀ បាញ់ សហការជាមួយអាជ្ញាធរមូលដ្ឋាន កំពុងសម្រុកបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីផ្សារ ទីប្រជុំជន ប្លុកផ្ទះជួលរបស់កម្មករ ទីតាំងចល័តនានា និងឈានដល់ការស្ពាយយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះទៅចាក់ឱ្យក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។

សកម្មភាពនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោយការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា ក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដុសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត ហើយចាក់វ៉ាក់សាំងនេះទៀតសោធ ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្ពាយយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងតែម្តង។

ជាក់ស្តែង អ្វីដែលយើងបានមើលឃើញនៅពេលនេះ ក្រុមការងារនេះ បាននិងកំពុងស្ពាយយកវ៉ាក់សាំងទៅចាក់ដល់ទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ រហូតស្ពាយយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នេះទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនាទា បាញ់បានចុះចាក់វ៉ាក់សាំងជូននិស្សិតស្នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានទិចណូ ចំនួន៥៧នាក់ ក្នុងនោះនិស្សិតឡាវ២៣នាក់ និស្សិតវៀតណាម ១៣នាក់ និងនិស្សិតខ្មែ២១នាក់។ ចំណែកនៅតាមទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនេះក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដើម្បីសុខមាលភាពប្រជាជន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?