ព័ត៌មានជាតិ
ពលរដ្ឋក្នុងបុរីឈូកវ៉ា២ មានទឹកប្រើវិញ ក្រោយរដ្ឋាករទឹកតភ្ជាប់បំពង់ចែកចាយទឹករួចរាល់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នេះ បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារជំនាញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ចប់នូវបេសកម្មក្នុងការដាក់បំពង់មេនាំទឹកស្អាត និងបានកាត់ភ្ជាប់ទៅបំពង់ចែកចាយទឹកស្អាតក្នុងបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រុមការងារការបានបើកវ៉ានបញ្ចូលទឹក បញ្ជូនទៅជួយផ្គត់ផ្គង់តំបន់ខាងលើនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/22-04-18.jpg)
សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា ស្របពេលជាមួយការបើកបញ្ចូលទឹកនេះ នឹងបណ្ដាលឱ្យមានភាពល្អកកករកើតឡើងនៅតាមផ្ទះ របស់អតិថិជនក្នុងបុរីឈូកវ៉ា២ អាស្រ័យហេតុនេះ សូមអតិថិជនបើកទឹកបង្ហូរចោល ១០ ទៅ ១៥ នាទី នោះទឹកនឹងត្រឡប់មកសភាពថ្លាឡើងវិញ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2022-05-03_12-40-09.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?