ព័ត៌មានជាតិ
មេឃុំឬស្សីជ្រុំ ប្តេជ្ញាចិត្តស្ថាបនាផ្លូវបេតុងឱ្យច្រើនកន្លែងក្នុងមូលដ្ឋាន
លោកមេឃុំឫស្សីជ្រុំ បានប្តេជ្ញាចិត្តបន្តដឹកនាំមូលដ្ឋានតាមរយៈស្ថាបនាផ្លូវបេតុងអោយបានច្រើនកន្លែងនាអាណតិ្តទី៥ ខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ចូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស។ គមនាគមន៍ផ្លូវធ្វើដំណើរបានងាយស្រួលសុវត្ថិភាពជាតម្រូវការចាំបាច់បំផុតសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខណៈជាតំបន់ឆ្ងាយដាច់ស្រយោលមួយពីទីរួមខេត្តកោះកុង។
លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ បានឱ្យដឹងកាលពីចុងខែមេសា ថ្មីៗនេះថា ក្នុងអាណិត្តទី៤ដែលលោកកាន់តំណែងជាមេឃុំ លោកបានសហការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាមានផ្លូវបេតុងរឹងមាំផ្តល់លក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេសដឹកជញ្ចូនទំនិញកសិផលទៅកាន់ទីផ្សារក្នុងខេត្ត ឬតាមបណ្តាខេត្តផ្សេងៗទៀត។ លោកនឹងតាំងចិត្តបន្តអភិវឌ្ឍបន្ថែមក្នុងន័យភាពរីកចម្រើនមូលដ្ឋាន។
លោកមេឃុំឬស្សីជ្រុំ បន្តថា អាណិត្តទី៤នេះ បានស្ថាបនាផ្លូវបេតុងចំនួន២ខ្សែ និងផ្លូវគ្រួសក្រហមកន្លែងទៀត តបនឹងតម្រូវការចង់បានរបស់ប្រជាពលរដ្ឋអំឡុងលើកឡើងក្នុងវេទិកាសាធារណៈ និងជាផែនការអភិវឌ្ឍន៍មូលនិធិរដ្ឋបាលឃុំផងដែរ។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញ ពុំមានបញ្ហាអ្វីចោទនោះទេ គ្រាសហការជាមួយមន្រ្តីនគរបាលប៉ុស្តិ៍ចុះពិនិត្យល្បាត ព្រមទាំងតាមសភាពការណ៍ជាប្រចាំ។
លោក ផង់ សុផាន់ណា អាជ្ញាធរឃុំឫស្សី បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការសម្របសម្រួលចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ទៅភូមិស្ថិតក្រោមការដឹកនាំគ្រប់គ្រងរបស់ខ្លួនដើម្បីសុខភាព និងភាពស៊ាំនឹងជំងឺ។
លោកមេឃុំឫស្សីជ្រុំ សម្តែងក្តីបារម្ភពីករណីខ្វះខាតគ្រូបង្រៀនកម្រិតវិទ្យាល័យ ថ្នាក់ទី១២ ទោះបីជាមានអគារសិក្សាបែបស្តង់ដារថ្មីទំនើបជាអំណោយរបស់សម្តេចតេជោយ៉ាងណាក្តី។ បញ្ហានេះលោកមេឃុំឫស្សីជ្រុំ ស្នើសុំមន្ទីរអប់រំ យុវជន និងកីឡា មេត្តាពិនិត្យចុះដោះស្រាយជ្រើសរើសចាត់បញ្ចូនបុគ្គលិកសិក្សា គ្រូបង្រៀន ឱ្យបានគ្រប់គ្រាន់ចូលមកក្នុងមូលដ្ឋានបំពេញតាមសេចក្តីត្រូវការជាក់ស្តែង។ ពុំដូច្នេះទេ អត្រាបោះចោលការសិក្សាយុវសិស្សវិទ្យាល័យនឹងកើតមាន។
អ្វីដែលសំខាន់ទៀតនោះ លោកមេឃុំឫស្សីជ្រុំ ចង់បានការអភិវឌ្ឍន៍ផ្លូវកៅស៊ូពីកែងផ្លូវជាតិលេខ៤៨ ឆ្ពោះមកកាន់មូលដ្ឋានឃុំរបស់ខ្លួនឆាប់ៗ ខណៈតំបន់ទីរួមស្រុកថ្មបាំងផង និងជាតម្រូវការចង់បានរបស់ពលរដ្ឋផង។ គម្រោងនេះលុះត្រាតែមន្ទីរអភិវឌ្ឍន៍ជនបទ និងខេត្តទើបសម្រេចបាន ព្រោះវាមានរយៈចម្ងាយប្រមាណជាង៣៥គីឡូម៉ែត្រ។
អ្នកស្រី សូវី ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ គាំទ្រចំពោះ ដំណើរការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់អាជ្ញាធរឃុំលើការកសាងមានជាផ្លូវបេតុង ផ្លូវគ្រួសក្រហម អណ្តូងទឹកស្អាត និងសាលារៀន។ ព្រោះទាំងនេះការចង់បានរបស់ពួកគាត់ជាយូរឆ្នាំមកហើយសម្រាប់ការបើកបរធ្វើដំណើរទៅមានបានឆាប់រហ័ស និងដឹកធូរេ ចេក បន្លែទៅកាន់ទីផ្សារ។
ចំណែក អ្នកស្រី យ៉េង សឺ លើកឡើងថា ពេលមិនទាន់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ពិតជាពិបាកធ្វើដំណើរភ្លៀងធ្លាក់រអិលដួល លុះដល់រដូវប្រាំងហុយជាដើម។ មុខរបរសព្វថ្ងៃនេះ បានមកការធ្វើកសិកម្ម ទើបមានចំណូលជីវភាពគ្រួសារ។
ពលរដ្ឋអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋានប្រកបដោយតម្លាភាព។ ពលរដ្ឋរំពឹងដែរថា នៅពេលមានមេឃុំជាប់ឆ្នោតពីគណបក្សប្រជាជនកម្ពុជាចាប់ឆ្នោតបន្តទៀតនោះ មូលដ្ឋានរបស់ពួកគាត់នឹងកាន់តែទទួលបានភាពរីកចម្រើនអភិវឌ្ឍន៍ទៅអនាគត។
យោងតាមរបាយការណ៍របស់ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង មានប្រជាពលរដ្ឋប្រមាណជា ៥២៥ គ្រួសាររស់នៅ មុខរបរធ្វើចម្ការ ដោយចាត់ទុកថាជាឃុំមួយឆ្ងាយដាច់ស្រយោលពីទីរួមខេត្ត តែទោះឆ្ងាយបន្តិចក៏ពិតមែន គេសង្កេតឃើញថា បោះជំហានអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។ នេះដោយសារតែ សុខសន្តិភាព ស្ថេរភាពនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់