ព័ត៌មានអន្ដរជាតិ
ឥណ្ឌាចេញតួលេខស្លាប់ដោយកូវីដថ្មី មុនពេល WHO ចេញថ្ងៃព្រហស្បតិ៍
ប្រទេសឥណ្ឌាបានចេញតួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ក្នុងឆ្នាំ២០២០ ប្រមាណ ៤៧៥ ០០០នាក់ ដែលតួលេខនេះច្រើនជាងតួលេខផ្លូវការកាលពីឆ្នាំមុន និងមុនពេលអង្គការសុខភាពពិភពលោកដែលគ្រោងចេញនាថ្ងៃព្រហស្បតិ៍។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារ៍ ទី៣ ខែឧសភា គឺជាការចេញមុនកាលកំណត់ច្រើនខែ ខណៈអង្គការសុខភាពពិភពលោក (WHO) បានត្រៀមរួចរាល់ហើយដើម្បីបញ្ចេញពីតួលេខដែលខ្លួនបានកំណត់តាមវិធីសាស្ត្ររបស់ខ្លួន ប៉ុន្តែវិធីសាស្ត្រនោះត្រូវបានរដ្ឋាភិបាលឥណ្ឌាមិនទទួលស្គាល់។
អ្នកជំនាញមួយចំនួនបានធ្វើការប៉ាន់ស្មានថា តួលេខស្លាប់ដោយកូវីដ-១៩របស់ប្រទេសគឺខ្ពស់ខ្លាំងអាចដល់៤លាននាក់ពោលគឺខ្ពស់ជាងតួលេខផ្លូវការដល់ទៅ៨ដង ជាពិសេសរលកជាប់កំណត់ត្រាវាយប្រហារខ្លាំងដោយវីរុសបំប្លែងខ្លួន Delta បានសម្លាប់មនុស្សច្រើនណាស់ចន្លោះខែមេសា និងឧសភា កាលពីឆ្នាំមុន។ តួលេខប៉ាន់ស្មានរបស់ WHO គ្រោងនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។
លោក Vinod Kumar Paul មន្ត្រីសុខាភិបាលកំពូលដែលទទួលបន្ទុកក្នុងការប្រយុទ្ធនឹងជំងឺកូវីដរបស់ឥណ្ឌាបាននិយាយថា គ្មានអ្វីគួរឲ្យចម្លែកទេនៅក្នុងទិន្នន័យមរណភាពសរុបសម្រាប់ឆ្នាំ២០២០ និងថា ចំនួនទាំងនោះគឺត្រឹមត្រូវទាំងស្រុង។
លោកបាននិយាយថា ទិន្នន័យដែលបង្ហាញពីលេខស្លាប់ចំនួន ៨.១លាននាក់នៅឥណ្ឌាក្នុងឆ្នាំ២០២០ត្រូវបានចេញដោយការិយាល័យអត្រានុកូលដ្ឋានពីរទៅបីខែមុន ដោយសារតែផ្តោតអារម្មណ៍លើតូលេខកូវីដរបស់ប្រទេស។
លោកបានប្រាប់ថា ៖«មានការជជែកជាសាធារណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលផ្អែកលើការប៉ាន់ស្មានគំរូផ្សេងៗថា ការស្លាប់ដោយកូវីដរបស់ឥណ្ឌាគឺមានច្រើនជាងតួលេខផ្លូវការនោះ គឺមិនមែនជាការពិតទេ»។
«ឥឡូវនេះ យើងមានទិន្នន័យពិតប្រាកដពីឆ្នាំ២០២០ មិនមានតម្រូវការឲ្យធ្វើគំរូណាមួយទេឥឡូវនេះ។ យើងមានទិន្នន័យជាក់ស្តែងសម្រាប់ឆ្នាំ២០២១ដែរ។ ការធ្វើគំរូអាចនាំឲ្យមានការប៉ាន់ស្មានហួសហេតុ»។ លោកបានបញ្ជាក់។
ទិន្នន័យបានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងប្រទេសដែលមានប្រជាជន១.៣៥ប៊ីលាននាក់កាលពីឆ្នាំ២០២០គឺកើនឡើងយឹតជាងពីរឆ្នាំមុន។
ក្នុងឆ្នាំ២០២០ ឥណ្ឌាបានចុះបញ្ជីអ្នកស្លាប់ដោយកូវីដជាផ្លូវការចំនួន ១៤៨ ៧៣៨នាក់ ប៉ុន្តែតួលេខចេញផ្សាយផ្លូវការនៅថ្ងៃអង្គារ៍ ទី៣ ខែឧសភានេះ គឺចំនួន ៥២៣ ៨៨៩ នាក់ និងអ្នកឆ្លងចំនួន ៤៣លាននាក់។ មានតែអាមេរិក និងប្រេស៊ីលដែលមានអ្នកស្លាប់ច្រើនជាង។
ប្រទេសទូទាំងពិភពលោកបានរាយការណ៍ពីអ្នកស្លាប់ដោយកូវីដកាលពីឆ្នាំ២០២០ គឺចំនួន ១.៨៣លាននាក់ ប៉ុន្តែ WHO បានប៉ាន់ស្មានថា ហោចណាស់ណាស់ចំនួន៣លាននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់