Connect with us

KPT+

កាហ្វេដែលនិយមផឹក ក៏អាចបង្ហាញពីអត្តចរិត ថា អ្នកជាមនុស្សប្រភេទណាដែរ

បានផុស

នៅ

ការនិយមផឹកកាហ្វេ ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ។ នោះហើយជាមូលហេតុ ដែលមនុស្សមានរសជាតិខុសគ្នា នៅក្នុងកាហ្វេរបស់ពួកគេ។

ខាងក្រោមនេះ គឺអត្តចរិតពិតរបស់អ្នកនិយមផឹកកាហ្វេទាំង ៨ ប្រភេទ ៖

១ កាហ្វេ​ទឹកដោះគោ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចូលចិត្តកាហ្វេទឹកដោះគោ ​គឺជា​មនុស្ស​ស្មោះត្រង់​ ឬ​អាចជា​មនុស្ស​ស្អាតស្អំ​នៅខាង​ក្នុង​ចិត្ត។ ប៉ុន្តែ​មួយ​វិញ​ទៀត អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើអ្វី​ដោយ​ឯកឯង មិន​រញ៉េរញ៉ៃជាមួយអ្នកដទៃ។ អ្នក​តែង​ព្យាយាមធ្វើឲ្យ​មាន​តុល្យភាព​រវាងផ្នែក​ឡូជីខល និង​ច្នៃប្រឌិត​ជានិច្ច។

២ កាហ្វេខ្មៅ

មនុស្ស​ប្រភេទ​នេះ​​មិន​ចូល​ចិត្ត​ការ​ស្លៀក​ពាក់​បែប​ឆើតៗ​នោះ​ទេ​ ហើយ​ចូលចិត្ត​បរិយាកាស​ស្ងប់ស្ងាត់ និងតែង​រីករាយជាមួយជីវិត​បច្ចុប្បន្ន​នេះ​ខ្លាំង។

៣ កាហ្វេ Frappuccino

អ្នកមិន​ចូលចិត្តអ្វីដែលបានគ្រោងទុក ហើយចូលចិត្តជជែក​កម្សាន្ត​កែ​អផ្សុក​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ផងដែរ។ មនុស្ស​នេះ​ក៏​មាន​ស្មារតី​សង្គម​ខ្ពស់ ​មិន​ធម្មតា​ដែរ។

៤ កាហ្វេ Cappuccino

នៅពេលសួរអំពីគំនិត វាហាក់ដូចជាខួរក្បាលរបស់អ្នក​ បាន​ប្រមូលផ្តុំ​គំនិត​រាប់ពាន់។ អ្នក​គឺជា​មនុស្សល្អឥតខ្ចោះ ហើយចូលចិត្តបង្ហាញរបស់ដែលទាន់សម័យ។ អ្នក​ក៏​ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​មាន​មិត្តភ័ក្ដិ​ច្រើន​ដែរ។

៥ កាហ្វេ Latte

សូម្បី​តែនៅក្នុងលក្ខខណ្ឌនៃការសម្រេចចិត្ត អ្នកអាច​ធ្វើវាបានដោយ​ចៃដន្យ។ អ្នកក៏ចូលចិត្ត​បញ្ចេញ​ស្នាមញញឹម និង​បំបែក​បរិយាកាស​តានតឹង​ ឲ្យប្រែជា​អ៊ូអរ​ឡើងវិញ។ មនុស្ស​នេះ​ សំបូរ​ញាតិ​ចូល​មក​ចរចា​ច្រើន​ឥត​ដាច់ ជា​ពិសេស​ក៏​មាន​អ្នក​ស្រលាញ់ច្រើនផងដែរ។

៦ កាហ្វេ Espresso

អ្នក​ជា​មនុស្ស​សាមញ្ញ និង​ស្ងប់ស្ងាត់​ក្នុង​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង។ ប្រសិន​បើ​មាន​បញ្ហា ​អ្នក​ដឹងពី​របៀប​ដោះស្រាយ​វា​ដោយ​វិធី​ត្រជាក់។ មិន​ចម្លែក​ទេ ​​ដែល​អ្នក​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​កោតសរសើរ​អ្នកមករហូត។

៧ កាហ្វេ Double espresso

មនុស្ស​ប្រភេទ​នេះ​ និយម​​បញ្ចប់​ការងារដោយ​ស្ថានភាព​តានតឹង​បន្តិច​ តែ​ជម្នះ​ធ្វើ​វា​ឲ្យ​ចប់។ អ្នក​ក៏​ចូលចិត្ត​ទិសដៅ​លឿន​និង​ដល់​ចំណុច​មួយ​ល្អ​ផងដែរ។

៨ កាហ្វេ​ចម្រុះ

កាហ្វេបែបនេះ មានភាពងាយស្រួល​ក្នុងការទទួលបាន ជាពិសេសជាមួយ​នឹងកន្លែង​ដែល​មាន​តាម​អ៊ីនធឺណិត​គ្រប់គ្រាន់។ ជាធម្មតា អ្នកចូលចិត្តកាហ្វេទាំងនេះ គឺជាមនុស្ស​ដែលធ្វើតាម​តែ​និន្នាការ មិនមែនជា​អ្នកដែលចូលចិត្តកាហ្វេនោះ​ទេ៕

ចុះអ្នកវិញ តើចូលចិត្តកាហ្វេប្រភេទណា?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ

ចុចអាន៖កាហ្វេស្វាងងងុយមែន តែបើផឹកច្រើនពេក នឹងជួបជំងឺ ៥ មុខនេះ រហូតដល់ស្លាប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម