កីឡា
អគ្គលេខាធិការបាល់ទះកម្ពុជា៖ «ទោះស្ថិតក្នុងពូលជាមួយក្រុមខ្លាំងនៅស៊ីហ្គេម ក៏គេចាត់ទុកកម្ពុជាជាឧបសគ្គ»
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងពីស្ថានភាពទូទៅរបស់ក្រុមបាល់ទះជម្រើសជាតិក្នុងសាលបុរស និងឆ្នេរខ្សាច់បុរស មុនចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
បាល់ទះកម្ពុជា នឹងស្ថិតនៅពូល B ជាមួយថៃ និងហ្វីលីពីន ខណៈការប្រកួតគ្រោងនឹងធ្វើចន្លោះថ្ងៃទី១៣ ដល់ទី២២ ខែឧសភា ឆ្នាំ២០២២ ស្របពេលដែលប្រកួតបើកឆាកកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ដោយត្រូវប៉ះ ហ្វីលីពីន នាម៉ោង ១២ថ្ងៃត្រង់ បន្ទាប់មកនៅថ្ងៃទី១៨ ខែឧសភា ជួបជាមួយថៃ វេលាម៉ោង ១២ថ្ងៃត្រង់ដដែល។
អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ បាននិយាយដូច្នេះថា៖ «ខ្ញុំគិតថាមកដល់ពេលនេះ កីឡាករបាល់ទះរបស់យើងទាំងក្នុងសាល ទាំងឆ្នេរខ្សាច់របស់យើងគឺបានហ្វឹកហាត់ជាប្រចាំ ហើយពង្រឹងបន្ថែមទៀតនូវចិត្តសាស្ត្រកីឡា ក្នុងការធ្វើម៉េចបណ្ដុះគំនិតប្រយុទ្ធនៅលើទីលានឱ្យបានខ្ពស់ និងឱ្យបានខ្លាំង។ ជាទូទៅបាល់ទះទាំងយើងក្ដី ទាំងប្រទេសអ្នកជិតខាងក្ដី នៅក្នុងបណ្ដាប្រទេសអាស៊ានរបស់យើងគឺប្រឹងហ្វឹកហាត់ដូចគ្នា ប៉ុន្តែការកាត់សេចក្ដី ភាពខ្លាំងខ្សោយ ចាញ់ឈ្នះ នៅលើការអនុវត្ត ការប្រកួតជាក់ស្ដែង នៅពេលដែលព្រឹត្តិការណ៍ហ្នឹងកើតឡើង។»
«យើងស្ថិតនៅក្នុងពូលខ្លាំង ដែលមានថៃ ដែលជាម្ចាស់មេដាយច្រើនជំនាន់ ហ្វីលីពីន ក៏ដូច្នេះដែរសម្ទុះកីឡាក៏មានការរីកចម្រើនយ៉ាងផុសផុលផងដែរ ប៉ុន្តែកម្ពុជាយើងមួយរយៈកាលចុងក្រោយនេះ បណ្ដាប្រទេសទាំងអស់ ក៏គិតថាកម្ពុជា ជាឧបសគ្គមួយរបស់គាត់ដែរ ជាក់ស្ដែងស៊ីហ្គេមលើកមុនក៏យើងធ្លាប់បានទម្លាក់វៀតណាម ហើយនឹងប្រទេសដទៃទៀត អ៊ីចឹងមានការវាយតម្លៃខ្ពស់ថា កីឡារបស់យើងពិតជាមានការផុសផុល និងរីកចម្រើនពិតមែន យ៉ាងណាយើងក៏មិនមែនមោទកភាពដែរ។» លោក អាំង សិរីពិសិដ្ឋ បានបន្ថែម។
គួររំឮកថា កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន បាល់ទះកម្ពុជា បានបញ្ចប់ទៅដោយឈរនៅលេខ៦ ក្នុងតារាងចំណាត់ថ្នាក់រួមដែលមាន ៧ក្រុម។ កម្ពុជា នៅពូល B ជាមួយម្ចាស់ផ្ទះហ្វីលីពីន, ឥណ្ឌូនេស៊ី និងវៀតណាម ហើយប្រកួតឈ្នះ១ លើវៀតណាម ក្នុងលទ្ធផល ៣សិតទល់នឹង២ ប៉ុន្តែចាញ់ ហ្វីលីពីន ៣សិតទល់នឹង០ និងចាញ់ឥណ្ឌូនេស៊ី ៣សិតទល់នឹង០ ដូចគ្នា។
ដូច្នេះកម្ពុជា ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ ជាមួយវៀតណាម ប៉ុន្តែកម្ពុជា ត្រូវបានយកឈ្នះវិញម្ដងដោយលទ្ធផល ៣សិតទល់នឹង០៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»