បច្ចេកវិទ្យា
ទិញភ្លាមបានភ្លាម! បង់ត្រឹមតែ $197 ក្នុងមួយខែ ជាមួយជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែប!
Ford EcoSport បានចូលខ្លួនមកអង្រួនទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ Ford EcoSport ក៏បានក្លាយជារថយន្ត SUV មួយដែលមានប្រជាប្រិយភាពពីសំណាកអ្នកប្រើប្រាស់រថយន្តថ្មីផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ Ford EcoSport។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្រេចបន្តនាំចូលរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2022 យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនទាំងអស់ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញរថយន្តដោយមិនចាំបាច់រង់ចាំយូរ គឺទិញភ្លាមបានភ្លាម ជាមួយនឹងតម្លៃពិសេសត្រឹមតែ $27,900 ប៉ុណ្ណោះ ឬក៏អាចបង់រំលស់ជាមួយនឹងអត្រាការប្រាក់ទាបជាងគេ លក្ខខណ្ឌងាយៗ និងការអនុម័តឆាប់រហ័ស ដោយបង់ប្រចាំខែត្រឹមតែ $197 ប៉ុណ្ណោះ
ជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 9 ពណ៌ ដូចជា៖ ពណ៌លឿងស្រស់បែកទឹកមាសដែលជាពណ៌ថ្មីស្រឡាងនឹងកំពុងតែអង្រួនចិត្តប្រិយមិត្តពិសេស គឺយុវវ័យតែម្តង ពណ៌ខៀវក្រមៅដែលមានភាពភ្លឺផ្លេកប្រដេញស្អាតហើយនេះក៏ជាពណ៌ថ្មីផងដែរ ពណ៌សដែលកំពុងពេញនិយម ពណ៌ក្រហម ពណ៌ខៀវខ្ចី ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌គ្រាប់អំពិល។
នៅមានចំណុចមួយចំនួនធំដែល Ford EcoSport ស៊េរីថ្មីឆ្នាំ 2022 មានប្រៀបជាងរថយន្តផ្សេងៗដែលជាដៃគូប្រកួតប្រជែងដូចជា៖
• ម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលធ្វើឲ្យល្បឿនរថយន្តមានភាពស្ទុះ មានលំនឹង និងស្ងាត់ល្អ
• កម្ពស់ខ្ពស់ពីដីរហូតដល់ទៅ 209mm
• ដែកថែបពិសេសចំនួន 2 ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត
• ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្ត
• ផ្នែកខាងក្នុងធំទូលាយ និងមានផាសុកភាព
• ពូកស្បែកបែបប្រណិត
• តាបឡូស្បែកបែបប្រណិត
• កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត
• ចង្កូតបូមអេឡិចត្រូនិក ធូរងាយស្រួលបើកបរ (EPAS)
• អេក្រង់ Touch Screen 8 អ៉ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្ត្រី និងការកម្សាន្តផ្សេងៗ
• អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map
• កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយមានខ្សែគំនូសពណ៍ស រេតាមចង្កូត
• សេនសឺជុំវិញរថយន្តចំនួន 8 គ្រាប់
• កន្លែងដាក់អីវ៉ាន់ 25 កន្លែង
• ឃ្លុបខាងក្រោយធំទូលាយអាចផ្ទុកអីវ៉ាន់បានច្រើន
• ទម្រដាក់អីវ៉ាន់មានភាពរឹងមាំអាចផ្ទុកអីវ៉ាន់បានច្រើន
• បំពាក់នូវពោងសុវត្ថិភាពចំនួន 6 គ្រាប់
• ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
• ប្រព័ន្ធហ្វ្រាំង ABS និង EBD
• ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
• ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត
ក្រៅពីនេះ គឺនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៀតដែលមានបំពាក់លើរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2022។
ចង់ជ្រាបព័ត៌មានកាន់តែច្បាស់អាចទស្សនាវីដេអូនេះ៖
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៌មាន ក៏ដូចជាបើកបរសាកល្បងរថយន្ត Ford EcoSport នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
• អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
• អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
• អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
• អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
• អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ