ព័ត៌មានជាតិ
ទូតសហភាពអឺរ៉ុប បង្ហាញការគាំទ្រអភិរក្សធនធានជលផលក្នុងដែនសមុទ្រកម្ពុជា
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញការគាំទ្រការពារអភិរក្សធនធានជលផល ក្នុងដែនសមុទ្រជម្រកត្រីកំពុងរស់នៅ តាមរយៈផ្តល់ជាសម្ភារៈនាវាចំនួន ៧គ្រឿងថ្មីបន្ថែមទៀត ដើម្បីបង្កើនការលុបបំបាត់បទល្មើសគ្រប់ប្រភេទ។
ក្នុងរយៈពេល ២ឆ្នាំ នៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២នេះថា លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានគាំទ្ររួមចំណែកបង្កើនផលក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ ដោយបន្តផ្តល់នាវាល្បាតសមុទ្រចំនួន ៧គ្រឿងថ្មី ជូនដល់ខណ្ឌរដ្ឋបាលផលតំបន់ឆ្នេរទាំង ៤រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កែប និងកំពត ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការអនុវត្តទប់ស្កាត់ និងបង្រ្កាបល្មើសនេសាទខុសច្បាប់។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តលើកឡើងថា និរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលផលិតផលជលផល សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេសគឺជួយផ្តល់សាច់ត្រីដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងចូលរួមលើកស្ទួយសេដ្ឋកិច្ច ជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងសហគមន៍ ដើម្បីសម្រេចនូវគោលដៅ គោលបំណង និងលទ្ធផលរំពឹងទុក។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានអះអាងទៀតថា វាក៏ជាការអនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)។

លោក វេង សាខុន ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តកោះកុងសម្រេចបានប្រកបដោយមោតនភាព ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ប្រកបដោយភាពទាក់ទាញយ៉ាងរស់រវើក ដែលក្នុងនោះ ក៏មានវិស័យកសិកម្មផងដែរ។ លោកជឿកជាក់ថា មន្រ្តីជំនាញថ្នាក់ក្រោម នឹងយកសម្ភារៈនាវាខាងលើនេះ ទៅប្រើប្រាស់អោយត្រូវគោលដៅ ក្នុងការបង្រ្កាបបទល្មើសនេសាទ និងត្រូវធ្វើការថែរក្សារនាវាឲ្យបានល្អ និងមានប្រសិទ្ធិភាពខ្ពស់។

គួររំលឹកថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។
ទន្ទឹមនេះ សហភាពអឺរ៉ុបក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងកម្មវិធីថ្មីចំនួន ២ទៀតដែលបាន និងកំពុងអនុវត្តដោយរដ្ឋបាលជលផល គឺកម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែលគម្រោងទាំង ២នេះចាប់ផ្តើមពីឆ្នាំ ២០១៩ និងត្រូវបញ្ចប់នៅឆ្នាំ ២០២៤៕
អត្ថបទ៖ សិរីវឌ្ឍនៈ






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ