Connect with us

ព័ត៌មានជាតិ

ត្រីបបែលជាង​៦​គីឡូ ដែល​ផ្ទុក​សារធាតុគីមី ត្រូវ​បាន​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោល

បានផុស

នៅ

មន្ត្រី​សាខា ក​.​ប​.​ប ខេត្តកំពត​-​កែប បាន​ដកហូត​បបែលក្រៀម ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ចំនួន​៥.៩​គីឡូក្រាម ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោល កាល​ពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ក្នុង​ផ្សារ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការសហការ​គ្នា​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ ក្នុង​ការ​​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដោយ​បាន​ត្រួតពិនិត្យ​ទៅលើ​ទំនិញ និង​ម្ហូបអាហារ​នៅក្នុង​ផ្សារ​ត្រពាំងរ​ពៅ។ ក្នុង​ការ​ចុះ​ត្រួតពិនិត្យនេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​គ្រឿង​សមុទ្រ​មួយ​ចំនួនដូចជា​៖ មឹក​ស្រស់ បង្គា​ស្រស់ បបែល​ក្រៀម ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​សាខា ក​.​ប​.​ប ខេត្តកំពត​-​កែប សមត្ថកិច្ច​បាន​រក​ឃើញ​បបែល​ក្រៀម​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ចំនួន ៥.៩​គីឡូក្រាម សមត្ថកិច្ច​ក៏​បាន​ដកហូត​យក​បបែល​ក្រៀម​ទាំង​នោះ​ទៅ​ដុត​កម្ទេច​ចោល​នា​ពេល​ក្រោយ​តាម​នីតិវិធី​។ ទន្ទឹម​នឹង​នេះ ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឲ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែមទៀត​៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជាង៤០គីឡូក្រាម ត្រូវបាន​មន្ត្រី​ជំនាញ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម