ព័ត៌មានជាតិ
ក្រសួងការងារប្រកាសឈប់លើកថ្ងៃបុណ្យចំលើថ្ងៃអាទិត្យទៅឈប់ថ្ងៃបន្ទាប់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២នេះ បានប្រកាសឱ្យបញ្ឈប់ការលើកថ្ងៃសម្រាកដែលជាថ្ងៃបុណ្យប៉ះចំថ្ងៃអាទិត្យ ដោយមិនត្រូវលើកពេលទៅឈប់នៅថ្ងៃបន្ទាប់ឡើយ។

សេចក្ដីណែនាំរបស់ក្រសួងការងារ លើកឡើងថា “សូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករ និយោជិត និងអង្គការវិជ្ជាជីវៈ គ្រប់ជាន់ថ្នាក់ទាំងអស់ឱ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ”។
ក្រសួងការងារបញ្ជាក់ថា ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យ ដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជកត្រូវគិតការធ្វើការបន្ថែមម៉ោងក្នុងអត្រាស្មើនឹង ២០០ ភាគរយ ឬ ២ ដងនៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់