ជីវិតកម្សាន្ដ
Cara ដោះអាវកណ្ដាលហ្វូង ផ្អើលកម្មវិធី Met Gala ឆ្នាំនេះ
តារាស្រីអង់គ្លេស Cara បានធ្វើឱ្យអ្នកចូលរួមកម្មវិធីកម្រាលព្រំក្រហម Met Gala ឆ្នាំនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែនាងដោះអាវក្រៅចេញបង្ហាញលង្វែកទ្រូងក្រឡែតៗ ពេលកំពុងចូលរួមកម្មវិធី។
កម្មវិធីកម្រាលព្រំក្រហម Met Gala ប្រចាំឆ្នាំ ២០២២ ដែលទើបតែបញ្ចប់ទៅកាលពីប៉ុន្មានថ្ងៃមុននេះ សុទ្ធសឹងមានតារាល្បីៗទាំងប៉ែកអាស៊ី និងអឺរ៉ុប ចូលរួមកុះករ ដោយបង្ហាញខ្លួននូវស្ទីលតុបតែងមុខ និងសម្លៀកបំពាក់ប្លែកៗ ប្រជែងសម្រស់រៀងៗខ្លួន។
ក្នុងនោះដែរ កំពូលតារាបង្ហាញម៉ូដ Cara Delevingne បានធ្វើកម្រាលព្រំក្រហម Met Gala ឆ្នាំនេះ ក្លាយជារឿងដែលគេនាំគ្នាលើកមកនិយាយច្រើនបំផុត ជាមួយនឹងឈុតពណ៌ក្រហមឆ្អិនឆ្អៅរបស់ប្រេន Dior ។ អ្វីដែលគេចាប់អាមរ្មណ៍មិនមែនដោយសារឈុតនេះមានពណ៌ក្រហមនោះទេ តែដោយសារពេលកំពុងបង្ហាញខ្លួនឱ្យអ្នកកាសែតថតរូប តារាម៉ូឌែលវ័យក្មេងរូបនេះបានដោះអាវក្រៅចេញទាំងស្រុង ហើយបង្ហាញរាងកាយដែលលាបពណ៌មាសពាសពេញដងខ្លួនល្វែងលើ។
ក្រោយបង្កការភ្ញាក់ផ្អើល តារាស្រី Cara បានធ្វើឱ្យទស្សនិកចងចាំមិនភ្លេច ហើយនាងបានក្លាយជាប្រធានបទក្ដៅ ដែលគេនាំគ្នាជជែកពាសពេញបណ្ដាញសង្គមតែម្ដង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រភពមួយទម្លាយថា បវរកញ្ញា Engfa ធ្លាប់ឆ្លងកាត់ការវះកាត់ជាច្រើនកាំបិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ