ព័ត៌មានអន្ដរជាតិ
អាមេរិក លាតត្រដាងចំនួនទាហានអ៊ុយក្រែន ដែលខ្លួនបង្វឹក តាំងពីឆ្នាំ២០១៥មក
សហរដ្ឋអាមេរិក បានបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាង ២៣ ០០០ នាក់នៅចន្លោះឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០២២។ នេះបើតាមការអះអាងរបស់អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោកទី៧ លោកឧត្តមសេនីយ៍ Joseph Hilbert កាលពីថ្ងៃពុធទី០៤ ខែឧសភា។

លោក Hilbert បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចាប់តាំងពីការចាប់ផ្តើមនៃបេសកកម្ម ក្រុមហ្វឹកហ្វឺនចម្រុះជាតិសាសន៍អ៊ុយក្រែន រហូតដល់ខែមករាឆ្នាំ២០២២, យើងបានបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនសរុប ២៣ ០០០នាក់ ដែលមកពីកងវរសេនាតូចចំនួន១៧និងកងពលតូចចំនួន១១ផ្សេងគ្នា។ ពួកគេបានចូលរួមក្នុងការហ្វឹកហ្វឺននៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលសមរភូមិ Yavoriv”។
លោក Hilbert បានបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមបេសកកម្មនោះនៅក្នុងឆ្នាំ ២០១៥មក មន្ទីរបញ្ចកោណក៏បានបណ្តាក់ទុនចំនួន ១២៦លានដុល្លារ ក្នុងការបណ្តុះបណ្តាល យោធាអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងបណ្តុះបណ្តាលក្រុមទី២ នៃគ្រូបង្វឹកយោធាអ៊ុយក្រែនប្រហែល ៥០ នាក់ អំពីរបៀបប្រើកាំភ្លើងធំ រ៉ាដា និងរថពាសដែក ដែលសហរដ្ឋអាមេរិក សន្យាផ្តល់ឲ្យទីក្រុងកៀវ ចំពេលមានប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។
វគ្គបណ្តុះបណ្តាលនេះ កំពុងប្រព្រឹត្តទៅនៅទីតាំងមួយចំនួន ខាងក្រៅប្រទេស អ៊ុយក្រែន។

គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋផ្តាច់ការ Donetsk និង Lugansk ស្នើសុំជំនួយដើម្បីការពារពួកគេពីការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រតិបត្តិការនេះគឺផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនប៉ុណ្ណោះ ហើយកងទ័ពបាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចៀសការស្លាប់បាត់បង់ជីវិតក្នុងចំណោមជនស៊ីវិល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ Putin បញ្ជាក់ ២ ចំណុច ដែលលោកខាងលិច អាចជួយបញ្ចប់សង្រ្គាម នៅ អ៊ុយក្រែន បាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍