Connect with us

ព័ត៌មានអន្ដរជាតិ

ទី​ក្រុង​​មូស្គូ​​ប្រកាស​​​​ពី​​​ការ​​ជម្លៀស​​ជន​ស៊ីវិល​​ជា​​ថ្មី​​នៅ​​រោង​​ចក្រ​​ដែក​ Azovstal

បានផុស

នៅ

យោធា​​របស់​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​ផ្អាក​ឯកតោភាគី​​ក្នុង​ប្រតិបត្តិការ​នៅ​រោង​ចក្រ​ដែក Azovstal ក្នុង​ទី​ក្រុង Mariupol ដោយ​បាន​សន្យា​បើក​ច្រក​របៀង​មនុស្ស​ធម៌​សម្រាប់​ជម្លៀស​ជន​ស៊ីវិល​​ដែល​បាន​ជាប់​គាំង​។ រោង​ចក្រ​ដែក​នេះ​​នៅ​តែ​ជា​បន្ទាយ​ចុង​ក្រោយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ទាហានអ៊ុយក្រែន និង​សមាជិក​កង​វរសេនាធំ neo-Nazi Azov នៅ​ក្នុង​ទី​ក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«អនុលោម​តាម​ការ​សម្រេច​ចិត្ត​​របស់​ថ្នាក់​ដឹក​នាំ​​​រុស្ស៊ី ផ្អែក​លើ​គោល​ការណ៍មនុស្ស​ធម៌​នៃ​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី… យើង​ខ្ញុំ​នឹង​បើក​ច្រក​របៀង​មនុស្ស​ធម៌​​ពី​ទឹក​ដី​នៃ​រោង​ចក្រ​ដែក Azovstal ដើម្បី​ជម្លៀស​ជន​ស៊ីវិល (កម្មករ ស្ត្រី និង​កុមារ) ដែល​ស្ថិត​​អគារ​​ក្រោម​ដី​នៅ​ក្នុង​បរិវេណ​នៃ​រោង​ចក្រ​នោះដែល​ត្រូវ​បាន​អះ​អាង​ម្តង​ទៀត​ដោយ​ទី​ក្រុង​កៀវ»។ យោធា​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាល​ពី​យប់​ថ្ងៃ​ពុធ។

ច្រក​របៀង​មនុស្ស​ធម៌​នឹង​បើក​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​​ថ្ងៃ​សៅរ៍ ​​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ម៉ោង​នៅ​ទី​ក្រុង​មូស្គូ។ ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​​ពី​រោង​ចក្រ​​អាច​ទៅ​កន្លែង​ណា​ក៏​បាន​គឺតាម​ចិត្ត​ដែល​ពួក​គេ​ចង់​ទៅ​មិន​ថា រុស្ស៊ី ឬ​អ៊ុយក្រែន​នោះ​ទេ។

កាល​ពី​ថ្ងៃ​អាទិត្យ ជន​ស៊ីវិល​រាប់​រយ​នាក់​ដែល​ជម្លៀស​ចេញ​ពី Azovstal ​ក្នុង​ការ​ប្រឹង​ប្រែង​មនុស្ស​ធម៌​ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហ​ប្រជា​ជាតិ និង​កាក​បាទ​ក្រហម​អន្តរជាតិ។

ទោះ​បី​ជា​យ៉ាង​ណា រយៈ​ពេល​​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ រោង​ចក្រដែក Azovstal ជា​កន្លែង​ដែល​មាន​ការ​វាយ​ប្រហារ​គ្នា​ខ្លាំង​ដែល​ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា ទាហាន​រុស្ស៊ី និង Donetsk មាន​ជម្រើស​​វាយ​ប្រហារ​ចុង​ក្រោយ។ ប្រតិបត្តិការ​វាយ​លុក​រោង​ចក្រ​នេះ​ត្រូវ​បាន​ផ្អាក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ដែល​លោក​ប្រធានាធីបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​បញ្ជា​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម