ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី ៥ ជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍគ្រប់ថ្នាក់មូលដ្ឋាន
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី ៥ ជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារីនៃខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ នៅសាលប្រជុំគណបក្សខណ្ឌដង្កោ។
លោកជំទាវ ក៏បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក។
លោកជំទាវ ក៏បានកោតសសើរដល់នារីនៅគ្រប់លំដាប់ថ្នាក់ នៅខណ្ឌដង្កោ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ បានបន្តទៀតថា គោលនយោបាយអភិវឌ្ឍន៍សង្កាត់ អាណត្តិទី ៥ គឺជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន រួមមាន ៧ចំណុច៖
ទី១. ជាសង្កាត់ ដែលបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ប្រជាពលរដ្ឋ រស់នៅដោយសុខុដុមរមនាបានល្អប្រសើរ
ទី២. ជាសង្កាត់ដែលបានអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ៧ចំណុច ល្អប្រសើរ
ទី៣. ជាសង្កាត់ដែលបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាពល្អប្រសើរ
ទី៤. ជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលនៅសេសសល់ក្នុងភូមិ សង្កាត់ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ សប្បុរសជន រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ
ទី៥. ការផ្តល់សេវាសុខាភិបាល និងការងារអនាម័យក្នុងភូមិ សង្កាត់ឲ្យបានល្អប្រសើរ
ទី៦. ជាសង្កាត់ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋបានល្អប្រសើរ
ទី៧. ពង្រឹង និងវិសាលភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
នាឪកាសនោះដែរ លោកជំទាវបាននាំអំណោយដ៏ថ្លៃថ្លា សម្រាប់ចែកជូនអ្នកចូលរួមក្នុងថ្ងៃនេះចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា២ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ