Connect with us

កីឡា

ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាខែក្រោយ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមទីម័រខាងកើត មួយប្រកួតមុននឹងការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំទី៣ នៅប្រទេសឥណ្ឌា។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈពេលវេលាប្រកួតអាចដ្បិតមិនទាន់មានការបញ្ជាក់ច្បាស់ ប៉ុន្តែអាចនឹងនៅវេលាម៉ោង ៦:៣០នាទីល្ងាច ឬ ៧:០០ល្ងាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា បន្ទាប់ពីស៊ីហ្គេម នៅវៀតណាម (សម្រាប់ U23 កម្ពុជា) បញ្ចប់ ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មម្ដង គឺការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល C លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ២០២៣។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ម្ចាស់ផ្ទះចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៣ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម