Connect with us

សន្តិសុខសង្គម

ស្លាប់ ៣ នាក់ ​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ២ ​ករណី​ផ្សេងគ្នា

បានផុស

នៅ

មនុស្សចំនួន ៣ នាក់ បានស្លាប់​បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍កើតឡើង ២ ករណីផ្សេងគ្នា ករណីទី១ បុរសម្នាក់​បាន​ជិះម៉ូតូក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវ​បណ្ដាលឲ្យស្លាប់ និងមួយករណីទៀតបើករថយន្តក្នុង​ល្បឿនលឿនចំណុចផ្លូវកោង​បានធ្លាក់ផ្លូវទៅបុកដើមឈើស្លាប់ទាំងពីរនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ បានកើតឡើងស្ទើរតែដំនាលគ្នា នៅលើផ្លូវជាតិលេខ ៧៨ស្ទឹងត្រែង នាព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងដូចគ្នា។ 

លោកវរសេនីយ៍ទោ ប៉េង សុវណ្ណារតន៏អធិការរងស្រុកសេសានទទួលផែនសណ្ដាប់ធ្នាប់បានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ បង្កឡើងដោយខ្លួនឯង ដោយសារដោយសារបើកក្នុងល្បឿនលឿនហួសកំណត់ខ្វះការប្រុងប្រយ័ត្ន។

លោកបន្តថា រថយន្តដែលធ្លាក់ផ្លូវនោះជាប្រភេររថយន្តម៉ាកហ្វត ពណ៌មាស ពាក់ស្លាកលេខ ២B.៩​៩៩៨ រតនគីរី បើកបរពីទិសខាងលិច ទៅកើត ក្នុងល្បឿនលឿនហួសកំណត់ ហើយមកដល់​ចំណុច​ផ្លូវកោង បត់មិនទាន់រ៉េចង្កូត ទៅបុកដើមឈើអាកាស្យា បណ្តាលឱ្យស្លាប់  ទាំង២នាក់ ទី១ឈ្មោះ ហួត ហេងលី ភេទប្រុស អាយុ៣០ មុខរបរអាជីវករ មានស្រុកកំណើតនៅភូមិទួលតាចិន ឃុំក្វាវ ស្រុកសំរោង ខេត្តតាកែវ(ស្លាប់)។

ទី២ ឈ្មោះ តែ គួចម៉េង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ អាជីវករមានទីលំនៅ នៅភូមិ៣ ឃុំត្រពាំង​ច្រេស ស្រុកកូនមុំ ខេត្តរតនគីរី (អ្នករួមដំណើរស្លាប់) នៅនិងកន្លែងដូចគ្នា។

ដោយឡែកមួយករណីទៀតនោះបុរសជិះម៉ូតូម្នាម្នាក់ឈ្មោះសួនលេអាយុ២១ឆ្នាំមានទីលំនៅភូមិឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាកម្មករ បានជិះម៉ូតូម៉ាកវ៉ែវ គ្មានស្លាកលេខ ពណ៌ក្រហម បើកបរលឿនរ៉េចង្កូតបុក​បង្គោល​អមតាមដងផ្លូវបណ្តាលឱ្យស្លាប់នៅនិងកន្លែង នៅចំនុចអូរលាងគ្រួសក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

គ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ ក្រោយពីសមត្ថកិច្ចចរាចរណ៍ផ្លូវ​គោកចុះធ្វើការ​វាស់វែង​និង​ពិនិត្យហេតុការណ៍ជាក់ស្តែងរួមបាននាំយកម៉ូតូ និងរថយន្តមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីឱ្យ​ក្រុមគ្រួសារជនរងគ្រោះមកយកទៅវិញ  ចំណែក​សាកសពបានប្រគល់ជូនក្រុមគ្រសារយកទៅធ្វើ​បុណ្យតាមប្រពៃណីរៀងៗខ្លួន៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៧ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៨ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម