ព័ត៌មានជាតិ
ចាប់ពីថ្ងៃ ០១ កក្កដា ផុតឱសានវាទរថយន្តចង្កូតស្តាំខុសច្បាប់ និងចង្កូតឆ្វេងអត់ពន្ធនឹងពិន័យមិនលើកលែង
ចាប់ពីថ្ងៃ ០១ កក្ដដា គ្មានការលើកលែងទៀតទេសម្រាប់រថយន្តចង្កូតស្តាំខុសច្បាប់ដែលបើកបរលើដងផ្លូវ រួមទាំងរថយន្តចង្កូតឆ្វេងដែលអត់បង់ពន្ធ នឹងចាប់ផ្តើមអនុវត្តវិធានការចាប់ផាកពិន័យលែងអនុគ្រោះ។
នៅក្នុងសន្នីសីទសារព័ត៌មានលើកទី ៥ ស្ដីពីវឌ្ឈនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនៅថ្ងៃទី៤ ខែឧសភានេះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំឮកដល់ម្ចាស់រថយន្ត ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធ ខណៈឱសានវាទការអនុគ្រោះនឹងផុតកំណត់ត្រឹមខែមិថុនានេះ។
លោក គុណ ញឹម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ៤ខែដើមឆ្នាំ២០២២ នេះ មានរថយន្តប្រមាណ ៧០០០ គ្រឿងបានមកបំពេញកាតព្វកិច្ចបង់ពន្ធ ដែលរកចំណូលបានជិត ៦០ លានដុល្លារ៕
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?