ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗរបស់អាមេរិក កោតសរសើរកម្ពុជា ធានាស្ថិរភាពសេដ្ឋកិច្ចបានល្អ និងផ្តល់ទំនុកចិត្តលើការវិនិយោគ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី ០៤ ខែ ឧសភា នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) ។
នាឱកាសនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្ម មានការកើនឡើងគួរឱ្យកត់សម្គាល់។ នៅក្នុងឆ្នាំ២០២១ ដោយទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបាន ៧,៨ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥,៥ប៊ីលានដុល្លារ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមសហការជាមួយវិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាថា ពាណិជ្ជកម្មឆ្លងដែននឹងមិនមានការរំខានដោយសារវិធានការរឹតត្បិតដែលអាចកើតមានដោយជំងឺកូវីដ-១៩ ជាពិសេស កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារសម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ជាដើម។
លោក ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ តំណាងក្រុមហ៊ុនទាំងអស់ បានបង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្តលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ជាពិសេសនៅក្នុងឆ្នាំនេះ ដែលកំណើនសេដ្ឋកិច្ចនឹងត្រឡប់មករកភាពវិជ្ជមានឡើងវិញ។ ជាងនេះទៅទៀត ក្រុមហ៊ុនទាំងនោះបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងផ្ដល់កិច្ចសហការល្អដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេបង្កើនការវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមនៅកម្ពុជា។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានរួមមាន៖ ក្រុមហ៊ុននវានុវត្តន៍សកល 3M, ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Abbott, ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវ៉ែ Amazon, ក្រុមហ៊ុនប្រេង Chevron, ក្រុមហ៊ុនប្រេង ConocoPhillips, ក្រុមហ៊ុនផ្តល់ថាមពល និងផលិតផលគីមី ExxonMobil, ក្រុមហ៊ុនរថយន្ត Ford, ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta, ក្រុមហ៊ុនទូទាត់តាមឌីជីថល Visa, ក្រុមហ៊ុននាំចូលនិងចែកចាយស្រា Pernod Ricard, ក្រុមហ៊ុនជីវបច្ចេកវិទ្យា Roche, ក្រុមហ៊ុនក្រុមហ៊ុនថ្នាំជក់អន្តរជាតិ Phillip Morris និងសម្ព័នក្រុមហ៊ុន RMA Group (រថយន្ត គ្រឿងបរិក្ខារ សេវាកម្ម និងម្ហូបអាហារ)៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់