Connect with us

វប្បធម៌ ជំនឿ

នេះមូលហេតុពិត ជប៉ុន មានជំនឿខ្លាំង មិនបែរក្បាលដំណេក ទៅទិសខាងជើងដាច់ខាត

បានផុស

នៅ

តើអ្នកដឹងទេថា ជប៉ុនជាប្រទេសដែលជឿនលឿនខ្លាំង ទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗ ហើយក៏ជាប់​ចំណាត់ថ្នាក់​កំពូល​មួយ​របស់​ពិភពលោក ដោយ​មាន​អបិយ​ជំនឿ​ប្លែកៗជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ ​ជំនឿ​មួយ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​បុរាណ​មក​គឺ កុំ​បែរ​ក្បាលដំណេកឬដាក់អ្វីមួយ​ទៅ​ទិស​ខាង​ជើង អ៊ីចឹង​តើ​អ្វី​ទៅ​ជា​មូលហេតុ​នៃ​ជំនឿ​នេះ? ថ្ងៃនេះ​ គ្រូ ណុប​ នឹង​បង្ហាញ​ជូន​ពី​មូលហេតុ​ពិត ​ថា​យ៉ាងម៉េច​ខ្លះ បានជាប្រជាជនសាសន៍នេះ មានបម្រាមខ្លាំង។

ហេតុ​អ្វី​បាន​ជា​គេ​ហាម​មិន​ឲ្យ​បែរ​ក្បាលដំណេក​ទៅ​ទិស​ខាង​ជើង?

តាម​ពិត​ទៅ ជំនឿអំពី​ការមិនបែរក្បាលទៅទិសខាងជើង មាន​ហេតុផល​ផ្សេងៗគ្នា។ ប៉ុន្តែ​ហេតុផល​ដែល​ប្រជាជន​ជប៉ុន​ជឿជាក់​បំផុត​គឺ​ ព្រោះ​ដោយសារតែក្នុង​វេលា​សោយ​ទិវង្គត​របស់​ព្រះ​សម្មាសម្ពុទ្ធ​ នៅ​ព្រៃ​សាល​ ក្នុង​ក្រុង Kusinara ទ្រង់បានផ្អៀង​ព្រះកាយ​ទៅ​ខាងស្តាំដៃ ហើយបែរមុខទៅទិសខាងលិច និង​បែរ​ព្រះ​កេស​ទៅ​ទិសខាងជើង។

ចំណែកមនុស្សស្លាប់ ក្បាល​ត្រូវ​តែបែរមុខទៅទិសខាងជើងដូចព្រះពុទ្ធ ប៉ុន្តែការរៀបចំ​បន្ទប់​គេង ដោយ​បែរ​មុខ​គ្រែ​ទៅ​ខាងជើង ដូច​រំលឹក​ប្រជាជន​ជប៉ុន​អំពី​ការ​ស្លាប់ឬដាក់កំណត់ឲ្យខ្លួនឯងស្លាប់ដូច្នោះដែរ។ ​ជាពិសេស វា​បាន​ក្លាយ​ជា​រឿង​អាក្រក់​ខ្លាំងនិងអាចមានគ្រោះ ​សម្រាប់​ប្រជាជនក្នុងប្រទេសមួយនេះ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធ​ទ្រង់​មិនដែល​មាន​ព្រះបន្ទូល​ថា ការ​បែរ​ក្បាល​ទៅ​ទិស​ខាងជើង ​នឹង​នាំឲ្យ​មាន​គ្រោះ​អាក្រក់​អ្វី​ឡើយ។

ដោយឡែក​នៅ​ឥណ្ឌាឯណោះ គេ​មាន​ទំនៀមទម្លាប់​បែរ​ព្រះ​ភក្ត្រ​​​ព្រះពុទ្ធទៅ​ទិសនៃ​ស្រុក​កំណើត​ទ្រង់​វិញ​ នោះ​គឺ ក្រុង Kapilavastu ជាទី​កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់​គង់​នៅ​ទិស​ខាងជើង ទើបបែរ​ព្រះកេស​ទៅ​ទិស​ខាងជើង ក្នុង​វេលា​ដែល​ទ្រង់​សោយ​ទិវង្គត​ទៅ​ទិស​ខាងជើង ។ គេ​ក៏​មាន​ជំនឿ​ផង​ដែរ​ថា ការ​បង្វែរ​ក្បាល​អ្នក​ស្លាប់​ទៅ​ទិស​ខាងជើង​ នឹង​អនុញ្ញាត​ឲ្យ​ព្រលឹង​នៃ​អ្នក​ស្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ឋាន​សុគតិភព ដែល​ជា​ទីកន្លែង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​គង់​នៅ។

ចំណែក​ក្នុង​ន័យ​វិទ្យាសាស្ត្រ គេ​និយាយថា បែរមុខទៅទិសខាងជើង ដែលជាប៉ូល​ខាងជើង​នៃ​ដែន​ម៉ាញេទិច​របស់​ផែនដី ត្រូវ​បាន​គេ​និយាយ​ថា ធ្វើឲ្យ​ប្រសើរឡើង​នូវ​ចរន្តឈាម​រប​ស់រាងកាយ ជួយ​ឲ្យ​រាងកាយ​ងើបឡើងវិញ ពីភាពអស់កម្លាំង វា​ក៏​ជួយ​ឲ្យ​ភ្ញាក់​ពី​គេង​ដោយ​ភាព​ស្រស់ស្រាយ​ផងដែរ។

ក្រោយអានអត្ថបទរួច តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះជំនឿនែការមិនបែរក្បាលគ្រែទៅទិសខាងជើង របស់ជនជាតិជប៉ុន?

គ្រូ ណុប

ចុចអាន៖ទម្លាប់ចាយលុយអស់ៗគ្មានសល់ តាមជំនឿ អាចមកពីកម្មផលចាស់ៗពីអតីតជាតិ

ចុចអាន៖ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១០ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម