Connect with us

ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះទម្ងន់ជិត១តោន ក្បែរសណ្ឋាគារសុខាភ្នំពេញ

បានផុស

នៅ

កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់​ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ​ AN-M66 (ឬAN-M34) ដែលមានទម្ងន់ជិត១០០០គីឡូក្រាម និងជាប្រភេទគ្រាប់បែកមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមហ្វេសប៊ុកផេកផ្លូវការបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី០៥​ ​ខែឧសភា​ ឆ្នាំ២០២២នេះ​ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់​ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ​ AN-M66 (ឬAN-M34) ដែលបាន​ប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ​ ស្ថិតនៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង​។

លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះ មានទម្ងន់ជិត១.០០០គីឡូក្រាម​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់​ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក ​និងជាសំណល់ពីសង្គ្រាម។ លោកបន្ថែមថា តាមទិន្នន័យព័ត៌មាន មានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់​ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។

ជាមួយគ្នានេះ​ លោកក៏សូមអរគុណឯកឧត្ដមអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ​ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកម្លាំងអង្គភាពស៊ីម៉ាក់​ ក្នុងការជម្លៀស​គ្រាប់បែកដ៍ធំមួយនេះ​ចេញពីទីតាំងរាជធានីភ្នំពេញ​ទៅរកកន្លែងសុវត្ថិភាពដើម្បីកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការដោះបន្សាប​ ធានាសុខសុវត្ថិភាពជូនសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទីutes មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៥៦ នាទីutes មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

​អ្វីទៅ​ជាបទបញ្ជាប្រតិបត្តិ ឬ​អធិបញ្ជា​របស់​ប្រធានាធិបតី​​អាមេរិក​ក្នុងថ្ងៃដំបូង?​

Sokha Hotels

ព័ត៌មានពេញនិយម