Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រំឭកដល់ ណាតូ ពីអនុស្សរណៈមិនពង្រីកខ្លួនកាល ៣២ ឆ្នាំមុន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបង្ហាញពីការរំឭកតិចតួចដល់អង្គការណាតូអំពីអនុស្សរណៈនៃការមិនពង្រីកខ្លួនពីឆ្នាំ ១៩៩០ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhao Lijian បានសរសេរបង្ហោះបែបនេះជាមួយនឹងផែនទីនៃការពង្រីករបស់អង្គការណាតូទៅកាន់ភាគខាងកើតនៅលើបណ្ដាញ Twitter របស់លោកថា “ការសន្យាមិនពង្រីករបស់ណាតូមើលទៅហាក់ដូចជាការពិត ។ យុត្តាធិការយោធាបច្ចុប្បន្នរបស់ណាតូនឹងមិនលាតសន្ធឹងទៅភាគខាងកើតនោះទេ” ។

គួររម្លឹកថា នៅចុងឆ្នាំ ២០២១ រុស្ស៊ីបានចេញសេចក្តីព្រាងនៃកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងជាមួយអង្គការណាតូស្តីពីការធានាសន្តិសុខ ។

ក្នុងនោះដៃគូលោកខាងលិចត្រូវបានតម្រូវឲ្យផ្តល់ការធានាផ្នែកច្បាប់ ក៏ដូចជាការបដិសេធចំពោះការពង្រីកបន្ថែមរបស់ណាតូនៅភាគខាងកើតពីការចូលរួមក្នុងប្លុកអ៊ុយក្រែន ហើយវាក៏មានវិធានការស្តីពីការមិនដាក់ពង្រាយអាវុធវាយប្រហាររបស់ណាតូនៅជិតព្រំដែនរុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតនៅពីក្រោយសង្គ្រាមលុកលុយលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម