កីឡា
គ្រូព្រះខ័នរាជស្វាយរៀង បង្កើតក្រុមបាល់ទាត់កុមារីកម្ពុជា ដើម្បីលុបបំបាត់ឧបសគ្គទាំងឡាយ ចំពោះកុមារីនៅក្នុងវិស័យកីឡា
លោក Conor Nestor គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីការបង្កើតក្រុមបាល់ទាត់កុមារីកម្ពុជា (Girls Onside Football Cambodia – GOFC) ជាមួយបំណងលុបបំបាត់ឧបសគ្គទាំងឡាយចំពោះកុមារីវ័យក្មេងអាយុពី ៦ ឆ្នាំ ដល់ ១២ ឆ្នាំ ដែលមានបំណងចូលរួមនៅក្នុងកីឡាបាល់ទាត់ តាមរយៈការសេចក្ដីណែនាំយ៉ាងច្រើនអំពីកីឡាបាល់ទាត់។

កម្មវិធីនេះ មានការចូលរួមដោយថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតិសប្បទា និងជាប្រធានសហព័ន្ធកីឡាខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងមានផ្នែកពាក់ព័ន្ធវិស័យបាល់ទាត់ ប្រធានក្លិបបឹងកេត លោកស្រី ពុធ ធីតា, លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន និងដៃគូជាច្រើនទៀត។
លោក Conor Nestor បាននិយាយយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេល ១០ ឆ្នាំនៃការធ្វើជាមន្ត្រីអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសអៀរឡង់ បញ្ហាប្រឈមធំបំផុតមួយនៃបញ្ហាប្រឈមធំបំផុតរបស់ខ្ញុំ គឺការទទួលបានភារកិច្ចឱ្យបង្កើនចំនួននកុមារីលេងបាល់ទាត់។ ខ្ញុំរីករាយក្នុងការធ្វើការងារជាមួយ GOFC លើការដោះស្រាយបញ្ហាដូចគ្នានេះនៅកម្ពុជា។ សូមចូលរួម និងជួយបង្ហាញថា កីឡាបាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា។» កម្មវិធីបាល់ទាត់កុមារីក្រោមអាយុ ១២ ឆ្នាំ គឺកំណត់ឲ្យការចូលរួមស្ថិតនៅចន្លោះអាយុចាប់ពី ៦ ទៅ ១២ ឆ្នាំ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមធ្វើ Camping លើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ នៅក្លឹប CIS Roller Dome និង DIB Club ចាប់ពីម៉ោង ៤ ដល់ ៦:៣០ ល្ងាច។

GOFC ត្រូវបានបង្កើតឡើងជាអង្គការសហគមន៍មួយ ដែលមានអ្នកវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មបាល់ទាត់ អ្នកដឹកនាំធុរកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋដែលមានចំណាប់អារម្មណ៍ទាំងសហគមន៍ខ្មែរ និង សហគមន៍ជនបរទេស។ ក្រុមកីឡាបាល់ទាត់កុមារីនេះមានគោលបំណងសហការជាមួយអ្នកពាក់ព័ន្ធយ៉ាងច្រើន ដែលមានគោលបំណងស្រដៀងគ្នានេះ និងមានបំណងជំរុញសេចក្ដីត្រូវការឱ្យមានកីឡាបាល់ទាត់កុមារី។ វាមានគោលបំណងជាក់លាក់ក្នុងការធ្វើឱ្យឪពុកម្ដាយក្លាយជាជើងឯក ដោយសារពួកគេ គឺជាអ្នកធ្វើសេចក្ដីសម្រេចចិត្តយ៉ាងសំខាន់៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ