ជីវិតកម្សាន្ដ
Elon Musk បណ្ដើរម្ដាយចូលរួមកម្មវិធី Met Gala ម្ដង ឈ្នះអស់តារាល្បីៗ
បន្ទាប់ពីចំណាយប្រាក់ ៤៤ពាន់លានដុល្លារ ដើម្បីទិញ Twitter កាលពីប៉ុន្មានថ្ងៃមុន មហាសេដ្ឋី Elon Musk បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងជាមួយម្តាយ ក្នុងកម្មវិធី Met Gala ប្រចាំឆ្នាំ២០២២។

កម្រាលព្រំក្រហម Met Gala ជាព្រឹត្តិការណ៍ម៉ូដប្រចាំឆ្នាំដែលប្រមូលផ្តុំភ្ញៀវល្បីៗរួមមាន តារាហូលីវូដ តារាចម្រៀង មហាសេដ្ឋី និងអ្នកមានអំណាចមួយចំនួន។ នៅឆ្នាំនេះ កម្រាលព្រំក្រហម Met Gala ត្រូវបានប្រារព្ធឡើងនៅសារមន្ទីរ Metropolitan Museum of Art ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងនោះគេកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍បង្ហាញម៉ូដមួយនេះ ក៏មានវត្តមានរបស់មហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក Elon Musk និងម្តាយរបស់លោក គឺអ្នកស្រី Maye Musk បានចូលរួមផងដែរ។ ការបង្ហាញខ្លួនរបស់ Elon Musk និងម្តាយបានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយ។ ជាមួយគ្នានោះ គ្រប់គ្នាពោលសរសើរការជ្រើសរើសសម្លៀកបំពាក់របស់អ្នកស្រី Maye Musk និងកូនប្រុសដែលពិតជាស៊ីទៅនឹងប្រធានបទនៃកម្មវិធី Met Gala នៅក្នុងឆ្នាំនេះ។

ថ្វីត្បិតម្ដាយកូននេះ ស្លៀកពាក់មិនស៊ីវិល័យ ឱ្យឆើតឆាយលើសគេឯងពិតមែន ប៉ុន្តែសម្លៀកបំពាក់ដែលអ្នកទាំងពីរប្រើសក្ដិសមនឹងរូបរាងរបស់ពួកគេ។ អាចនិយាយបានថា គ្រួសារ Musk បានឈ្នះការចាប់អារម្មណ៍លើសតារាហូលីវូដល្បីៗផ្សេងទៀត នៅក្នុងឆ្នាំ ២០២២នេះ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ Cara ដោះអាវកណ្ដាលហ្វូង ផ្អើលកម្មវិធី Met Gala ឆ្នាំនេះ
ចុចអាន៖ វ័យ ៧៤ឆ្នាំហើយ ម្ដាយ Elon Musk នៅតែត្រូវប៉ាន់ក្នុងវិស័យម៉ូដ

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង