Connect with us

ព័ត៌មានជាតិ

ធនាគារ​សហភាព​អឺរ៉ុប​បាន​វិនិយោគ​ទឹកប្រាក់​ជាង​២០០​លាន​អឺរ៉ូ​រួមចំណែក​កំណើន​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖​ ចាប់តាំងពី​ឆ្នាំ ២០១៨​មក​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ ធនាគារ​សហភាព​អឺរ៉ុប​បាន​វិនិយោគ​ទឹកប្រាក់ ២២២.៥​លាន​អឺរ៉ូ ដើម្បី​រួមចំណែក​ដល់​កំណើន​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

ទឹកប្រាក់​២២២.៥​លាន​អឺរ៉ូ​នេះ​ គឺ​ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ទឹក​ស្អាត​ដែល​អាច​ទទួលទាន​បាន​នៅ​រាជធានី​ភ្នំពេញ និង​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ឡើងវិញ ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​នៃ​ជីវិត ដល់​ពលរដ្ឋ​កម្ពុជា រាប់លាន​នាក់​។

ជាក់ស្តែង​ធនាគារ​វិនិយោគ​អឺរ៉ុប (​ហៅ​កាត់​ថា EIB) ដែល​ជា​ធនាគារ​របស់​សហភាព​អឺរ៉ុប នឹងធ្វើ​ការវិនិយោគ​ជា​ទឹកប្រាក់​ចំនួន​៨០​លាន​អឺរ៉ូ ក្នុង​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ កសិក​កម្ម (IAIP) ក្នុង​គោលបំណង​ពង្រីក​បណ្ដាញ​ផ្គត់ផ្គង់​ទឹក និង​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្ត​ជាច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា​។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា​គម្រោង IAIP នឹង​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធធារាសាស្ត្រ ដែលនាំឱ្យ​សកម្មភាព​កសិកម្ម​នៅ​កម្ពុជា កាន់តែ​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។ នៅក្នុង​រយៈពេល​វែង គម្រោង​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​កាន់តែ​ប្រសើរ នូវ​ការគ្រប់គ្រង​ធនធានទឹក បង្កើន​ប្រសិទ្ធភាព​នៃ​ផលិតកម្ម​កសិកម្ម ដែលនាំឱ្យ​មានការ​កាត់បន្ថយ​ភាពក្រីក្រ នៅតាម​តំបន់​ជនបទ​នៅ​កម្ពុជា​។

គម្រោង​នេះ​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា អាចបង្កើត​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ធនធានទឹក ដែលមាន​សារៈសំខាន់​ក្នុង​រយៈពេល​វែង ក្នុង​ការជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ លើ​ការផ្គត់ផ្គង់​ទឹក និង​កសិកម្ម​។

លោក Christian Kettel Thomsen អនុប្រធាន​ធនាគារ EIB ដែល​ទទួលខុសត្រូវ​លើ​ប្រតិបត្តិការ​នៅ​កម្ពុជា បានឱ្យដឹងថា «​ធនាគារ​របស់​សហភាព​អឺរ៉ុប កំពុង​វិនិយោគ លើ​អនាគត​រុងរឿង កាន់​តែ​មាន​សុវត្ថិភាព និង​ប្រកបដោយ​ចីរភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ រួមគ្នា​ជាមួយនឹង​ដៃគូ​មកពី​ធនាគារអភិវឌ្ឍន៍អាស៊ី និង​សហភាព​អឺរ៉ុប យើង​កំពុង រួមចំណែក​យ៉ាងពិត​ប្រាកដ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន តាមរយៈ​វិស័យ​កសិកម្ម និង​បង្កើន​ភាព​ធន់​ទៅនឹង​អាកាសធាតុ និង​គ្រោះមហន្តរាយ​នៅ ក្នុងប្រទេស​កម្ពុជា​»​។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹង​ដែរ​ថា «​យើង​ស្វាគមន៍​ការចូលរួម​កាន់តែ​សកម្ម​របស់​ធនាគារ EIB នៅ​កម្ពុជា ជាមួយនឹង​ការផ្ដល់​ថវិកា​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មួយ ដែលជា​គម្រោង​ទី​៣ ក្នុង​រយៈពេល​មិន​ដល់​២​ឆ្នាំ​ផង​។ គម្រោង​នេះ​នឹង​បង្កើន​ផលិតកម្ម​កសិកម្ម ព្រមទាំង​លើកកម្ពស់​ភាព​ធន់​ទៅនឹង​អាកាសធាតុ និង​គ្រោះមហន្តរាយ ក៏ដូចជា​ផ្ដល់ឱ្យ​ប្រទេស​នេះ​នូវ​ជំនួយ​បច្ចេកទេស​ដ៏​មាន​សារៈសំខាន់ និង​ឧបករណ៍ សម្រាប់​លើកកម្ពស់​អភិបាលកិច្ច វិស័យ​គ្រប់គ្រង​ទឹក​»​។

តាមរយៈ​គម្រោង​នេះ ក្រុម​អឺរ៉ុប (Team Europe) បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្ដារឡើងវិញ​ប្រកបដោយ​បរិ​យាប​ន្ន និង​គិតគូរ​ពី​បរិស្ថាន​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នេះ​។ ការធ្វើ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ និង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​បរិ​យាប​ន្ន អាច​ជំរុញឱ្យមាន​ការស្ដារ សេដ្ឋកិច្ច​ឡើងវិញ​កាន់តែ​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា ព្រមទាំង​បង្កើត​ការងារ​ថ្មីៗ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ផងដែរ​។

ជាមួយនឹង​ការចូលរួម​ផ្ដល់​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី និង​រាជរដ្ឋាភិបាល​កម្ពុជា គម្រោង IAIP គឺជា​គម្រោង​ទី​៣ ដែល​ទទួល​បាន​ការគាំទ្រ​ពី​ធនាគារ EIB នៅ​កម្ពុជា​បន្ទាប់ពី​ការវិនិយោគ​ក្នុង​ទឹកប្រាក់ ៩១​លាន​អឺរ៉ូ ក្នុង​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាខែង (​ដោយ​សហការ​ជាមួយនឹង AFD) និង​ការគាំទ្រ​ក្នុង​ទឹកប្រាក់ ៥១.៥​លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ធនធាន​ប្រកបដោយ​ចីរភាព​សម្រាប់​ទីផ្សារ​កសិកម្ម ធុរកិច្ច និង​ពាណិជ្ជកម្ម (SAAMBAT) (​ដោយ​សហការ​ជាមួយនឹង IFAD)​។

ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​រឹងមាំ កាន់​តែមាន​សុវត្ថិភាព និង​កាន់តែ​ធន់​ទៅនឹង​ផលប៉ះពាល់ ដែល​បង្កឡើង ដោយសារ​ការប្រែប្រួល អាកាសធាតុ​។ គម្រោង​នេះ​ក៏​នឹង​ជួយ​ឆ្លើយតប​ចំពោះ​តម្រូវការ​ស្ដារឡើងវិញ​របស់​កម្ពុជា ក្រោយ​ជំងឺ​កូ​វីដ​-១៩ ជាមួយនឹង​ការយកចិត្តទុកដាក់​ចំពោះ​បរិស្ថាន​ផងដែរ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៤ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម