Connect with us

ព័ត៌មានជាតិ

រដ្ឋាករទឹក​ប្រើមធ្យោបាយ​២ ដោះស្រាយ​បញ្ហាដាច់ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានីភ្នំពេញ​

បានផុស

នៅ

បន្ទាប់ពី​លេចឡើង​នូវបញ្ហា​ដាច់ទឹក​ស្អាតសម្រាប់ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់មួយចំនួនក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញនារដូវប្រាំងឆ្នាំងនេះ ​រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ បាន​ប្រើមធ្យោ​បាយ​ចំនួនពីរ ក្នុងការដោះស្រាយ​បញ្ហាដាច់ទឹកជូនអតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រាប់កម្ពុជាថ្មីថា រដ្ឋាករទឹក​​បានប្រើ​មធ្យោ​បាយដែលជាជម្រើស​ពីរក្នុងការដោះស្រាយ​បញ្ហាដាច់​ទឹក​ជូនប្រជាពលរដ្ឋ ទី១ ការតភ្ជាប់​បន្ថែម​បំពង់​ចូលទៅក្នុងតំបន់ដែលដាច់ទឹក​ ដូចជាតំបន់កំបូល និងឈូកវ៉ា២ រដ្ឋាករទឹក​បាន​ធ្វើរួច​រាល់ហើយ។

​ចំណែក​ឯជម្រើស​ទី២គឺនៅតំបន់ដែលដាច់ស្រយាលមិនទាន់មានបំពង់មេទៅដល់​ រដ្ឋាករទឹក​បាន​ដឹក​ទឹកយកទៅចែកចាយដាក់​នៅតាមបុរី ឬភូមិ ជាពិសេសភូមិដែលនៅខាងក្រៅ​តំនប់​កប់ស្រូវ​ជា​ដើម​ដែលការងារនេះបានអនុវត្តរយៈពេល ៣ ឆ្នាំកន្លងមកហើយ។

នៅរាជធានីភ្នំពេញ កង្វះផលិតកម្មទឹកស្អាត ធ្វើឱ្យប្រជាពលរដ្ឋដែលជាអតិថិជន​អ្នកប្រើប្រាស់​ទឹក​ស្អាត​មួយចំនួន​ជួបការលំបាកជាពិសេសអ្នករស់នៅតំបន់ជាយក្រុងដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌ​ដង្កោ ខណ្ឌកំបូល និងក្រុងតាខ្មៅ។

​តាមការសិក្សា​របស់រដ្ឋាករទឹក​បញ្ជាក់ថា​ តម្រូវការទឹកស្អាត​ប្រើប្រាស់សម្រាប់ប្រជាជន​ទាំងអស់ក្នុង​រាជ​ធានី​ភ្នំពេញ​​ក្នុងមួយ ថ្ងៃមានរហូតដល់ទៅ ៨ សែន ម៉ែត្រគូប ​ខណៈ​សមត្ថភាព​រោង​ចក្រ​ផលិត​ទឹក​ស្អាតបានតែ ៦ សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យរាជធានីទាំងមូលខ្វះទឹកប្រមាណ ២ សែន​ម៉ែត្រ​គូប។

​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ កំពុងសាងសាងសង់រោងចក្រ​ផលិតទឹកស្អាតនៅបាក់ខែង ដែលអាច​ផលិត​ទឹកបាន ៤ សែន ម៉ែត្រគូបក្នុង១ ថ្ងៃ ហើយចាប់ពីឆ្នាំ ២០២៣ទៅ រាជធានីភ្នំពេញ នឹងលែង​ដាច់​ទឹកទៀតហើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម