ព័ត៌មានជាតិ
ន័យជ្រៅ! ៦ សំណួរ-ចម្លើយពីគ្រូបង្វឹកជំនិតរបស់ ចាន់ រតនា មុនជួប Xie Wei
ក្នុងចំណោមគ្រូបង្វឹកជាច្រើនរបស់ ចាន់ រតនា ដូចជាប្រដាល់សកល-គុនខ្មែរ ,ចលនាសាច់ដុំ និង ជឺជិតស៊ូ មានតែគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Lorenzo ទេដែលធ្វើការងារស្និទ្ធស្នាលបំផុតជាមួយអ្នកលេងគុនចម្រុះលេខ១របស់កម្ពុជា។ ទោះកូវីដ-១៩ វាយលុកយ៉ាងណា ក៏លោក Lorenzo បង្វឹកផ្នែកកម្លាំងខ្លាំងក្លាដល់ រតនា ក្នុងរយៈពេលជាងមួយឆ្នាំតាំងពីប្រកួតចុងក្រោយរបស់ រតនា។
រតនា ត្រូវ ត្រូវប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែ ធ្នូ ខាងមុខនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី ដែលផ្សាយផ្ទាល់លើផេកហ្វេសប៊ុកនិង YouTube ផ្លូវការ ONE Championship ចាប់ពីម៉ោង ៧:៣០ តទៅ។
បច្ចុប្បន្នគ្រូបង្វឹកដដែលនេះកំពុងដឹកនាំហ្វឹកហាត់នៅសិង្ហបុរី ក្រោយទៅដល់តាំងពីរថ្ងៃសុក្រសប្ដាហ៍មុន និង កំពុងត្រៀមខ្លួនយ៉ាងល្អមុនជួប Xei Wei នាថ្ងៃសុក្រទី ១៨ ធ្នូ ស្អែកនេះ។ សូមតាមដាន ៦ សំណួរចម្លើយដ៏មានខ្លឹមសារពីគ្រូបង្វឹកជំនិតរបស់ រតនា ដូចខាងក្រោម។
ONE៖ ជម្រាបសួរលោកគ្រូ! តើលោកគ្រូមើលឃើញចំណុចខ្លាំងនិងខ្សោយរបស់ Xie Wei មានអ្វីខ្លះ?
Lorenzo ៖ខ្ញុំមើលឃើញចំណុចខ្លាំងរបស់ Wei មានកម្លាំងស៊ុហ្វនិងថាមពលប្រកួតក៏ខ្លាំងដែរអមដោយកណ្ដាប់ដៃល្អ។ ចំណែក ចំណុចខ្សោយគេ ដូចជាការការពាររបស់កីឡាករចិននៅមានកម្រិត។ ការឃុំការពាររបស់គេនៅខាងលើពេក ប៉ុន្តែ វាជាឱកាសល្អដើម្បីងាយស្រួលឲ្យយើងវាយប្រហារទៅវិញ។
ONE៖ អ្នកទាំងពីរសុទ្ធតែពូកែប្រើកណ្ដាប់ដៃ តើការប្រកួតនេះនឹងទៅជាបែបណា?
Lorenzo ៖ ខ្ញុំគិតថាវាជាការប្រកួតដ៏តានតឹងមួយពីសំណាក់កីឡាករទាំងពីររូប។ ហើយការប្រកួតនេះនឹងប្រើស្នៀតប្រយុទ្ធដោយជំហរជាច្រើន និងធ្ងន់ៗទៀតផង។
ONE៖ ចុះបើសិនប្ដូរមកការប្រកួតក្នុងជំហរដេកវិញ តើលោកមានអ្វីព្រួយបារម្ភលើ រតនា ទេ?
Lorenzo ៖ ខ្ញុំបារម្ភខ្លាំងទាល់តែសោះក្នុងការប្រកួតក្នុងជំហរដេក (Ground Game)។ ព្រោះខ្ញុំគិតថា Xie Wei មិនផ្ដល់ភាពគ្រោះថ្នាក់ខ្លាំងក្នុងការប្រើស្នៀតនេះឡើយ។ គេជាកីឡាករចូលចិត្តប្រើស្នៀតប្រយុទ្ធស្រដៀងនឹង ចាន់ រតនា ដែរ។
ONE៖ តើក្រុមការងារគ្រូបង្វឹកមកពីក្លិប LLFitness រៀបចំសម្រាប់ រតនា បានល្អកម្រិតណាមុនឡើងប្រកួតថ្ងៃសុក្រនេះ?
Lorenzo ៖ ក្រុមការងារគ្រូបង្វឹកមកពី LLFitness បានមើលថែរតនា យ៉ាងដិតដល់ក្នុងអំឡុងបោះជំរំហ្វឹកហាត់កន្លងមកនេះ។ ខ្លួនខ្ញុំផ្ទាល់បំប៉នការហ្វឹកហាត់កម្លាំងដល់ រតនា ជាប្រចាំ។ ចំណែកក្រុមការងារផ្សេងផ្ដល់ការញាំរបបអាហារឲ្យបានត្រឹមត្រូវ។ រីឯគ្រូបង្វឹក Jeppe ជាអ្នកជំនាញព្យាបាលចលនាសាច់ដុំឲ្យរឹងមាំជាដើមនិងស្ដារកម្លាំងមកវិញជាដើម។
ONE៖ រតនា ខកខានប្រកួតនៅសង្វៀន ONE ប្រមាណជាមួយឆ្នាំកន្លះមកហើយ តើលោកគិតថា រតនា នៅតែរក្សាកម្លាំងនិងស្នៀតបានល្អដដែល ឬ យ៉ាងណា?
Lorenzo ៖ ការពិត! ទោះ រតនា អាក់ខានឡើងសង្វៀនយូរដូច្នេះក្ដី ប៉ុន្តែ កាយសម្បទារបស់គេ គឺល្អឥតខ្ចោះ ហើយឆន្ទៈក៏ខ្លាំងក្លាថែមទៀត។ ពេលនេះ ម៉ោងនេះ រតនា ត្រៀមរួចរាល់ហើយដើម្បីបង្ហាញឲ្យអ្នកគាំទ្របានឃើញ។
ONE ៖ តើលោកគ្រូមានសារអ្វីមុនបញ្ចប់បទសម្ភាសន៍នេះទៅកាន់អ្នកគាំទ្រនៅកម្ពុជា?
Lorenzo៖ ចុងក្រោយ! ខ្ញុំសូមអរគុណដល់បងប្អូនដែលគាំទ្រ រតនា កន្លងមកនិងបន្តគាំទ្របន្ថែមទៀត។ ខ្ញុំបានធ្វើការងារជាមួយ រតនា រយៈពេល ៦ ឆ្នាំហើយបើគិតដល់ពេលនេះ។ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនសែលកាត រូបនេះបានអភិវឌ្ឍខ្លួនយ៉ាងល្អដើម្បីប្រកួតជាមួយគូប្រជែងកំពូលៗជាច្រើន។ គេនឹងបង្ហាញឲ្យអ្នករាល់គ្នានូវក្ដីស្រលាញ់សម្រាប់ប្រទេសរបស់ខ្លួន និងអ្នកគាំទ្ររបស់ខ្លួន។ រតនា មានមោទកភាពក្នុងការបង្ហាញឲ្យពិភពលោកដឹងអំពីកម្ពុជានិងប្រឹងប្រែងធ្វើការងារកាន់តែខ្លាំងឡើងដើម្បីឈានដល់ចំណុចកំពូលក្នុងដំណើរឆ្ពោះទៅក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Flyweight នាថ្ងៃមុខ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ