សន្តិសុខសង្គម
ស្រវឹងស្រឿងៗ អួតថាកាប់មិនមុត មានអីសាកកាប់ចំក្បាល របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ
អតីតកងកម្លាំងប្រដាប់អាវុធម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារតែគេបានអួតអាងក្នុងវង់ផឹកស៊ីថា ខ្លួនស្បែកស្វិត ហើយឲ្យមិត្តភក្ដិរួមតុកាប់សាកល្បង មានអីកាប់ភ្លឹបចំក្បាលរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ។ ករណីអួតអាងរឿងមន្តអាគមអូមអាមនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានមួយរូបបានបង្ហើបឲ្យដឹងថា នាល្ងាចកើតហេតុនោះ ជនរងគ្រោះឈ្មោះ ជា សារឿន អាយុ ៥៥ ឆ្នាំ ជាអតីតមន្ត្រីនគរបាល រស់នៅភូមិឃុំខាងលើ បានចូលរួមក្នុងវង់ផឹកស៊ីជាមួយមិត្តភក្ដិយ៉ាងសប្បាយខ្ញៀវខ្ញារ។ ប្រភពដដែលបានបន្តថា លុះដល់ពេលដែលស្រវឹងស្រឿងៗ ចាប់ផ្តើមអួតរឿងថាខ្លួនស្បែកស្វិតកាប់មិនមុត ហើយក៏សូត្របាលីអោយកាប់សាក ខណៈពេលនោះអ្នកផឹកស៊ីក្នុងវង់ម្នាក់ឈ្មោះ ហម ចាន់ អាយុ ៤៩ ឆ្នាំ ជាមន្ត្រីស៊ីម៉ាក់ កងអនុសេនា តូចគ្រឿងចក្រកម្ទេចមីន PDM2 បានយកកាំបិតកាប់សាកមើលស្វិត ឬមិនស្វិត រងរបួសក្បាលធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបង្ហើបឲ្យដឹងថា មកទល់ល្ងាចថ្ងៃទី ០៥ ខែឧសភា ជនរងគ្រោះដែលឲ្យគេកាប់នោះ បានមកផ្ទះវិញហើយ ចំណែកជនសង្ស័យ ជាមន្ត្រីស៊ីម៉ាក អ្នកចិត្តសឿងទាញកាំបិតកាប់សាកនោះ មិនរត់ទៅណាទេ ដោយទំនងភាគីទាំងពីរ ជួបជជែកគ្នាឈានទៅព្រមព្រៀងសម្របសម្រួលគ្នា បញ្ចប់រឿងមិនប្តឹងផ្តល់ដោយសារជាមិត្តភក្ដិនឹងគ្នា៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់