Connect with us

ជីវិតកម្សាន្ដ

សុន ស្រី​ពេជ្រ ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ឃើញ​ព័​ត៌មាន​ភរិយា​ឧកញ៉ា ឌួង ឆាយ ប្រកាស​ចែកផ្លូវ​គ្នា

បានផុស

នៅ

ភ្នំពេញ​ ៖​ តារាចម្រៀង​អ្នកនាង​សុន ស្រី​ពេជ្រ ក្រោយពេល​បានឃើញ​ការចុះផ្សាយ​ព័ត៌មាន​ជា​បន្តបន្ទាប់​នូវ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ឧកញ៉ា​ឌួង ឆាយ ដែល​ត្រូវបាន​ភរិយា​អ្នកស្រី ដេ​ត ម៉ាលី​ណា ប្រកាស​លែងលះ​គ្នា​បង្ហាញ​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​នោះ ​ពេល​នាង​បាន​ថ្លែង​ចេញពី​អារម្មណ៍​ពិត​ខណៈ​ដែល​ខ្លួន​ក៏​ធ្លាប់​ឆ្លងកាត់​បញ្ហា​បែកបាក់​នេះដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​តារា​ស្រី​ចេះ​គ្រប់​ទម្រង់​សិល្បៈ​ទាំង​សម័យ​និង​បុរាណ​អ្នកនាង សុន ស្រី​ពេជ្រ​នេះ​ក៏​ត្រូវ​បាន​ទស្សនិកជន​មួយចំនួន​យល់ឃើញ​និង​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បទពិសោធន៍​ជីវិត​ដែល​នាង​ធ្លាប់​ជួបប្រទះ​ហើយ​ឆ្លងកាត់​រឿងរ៉ាវ​ជីវិត​ស្នេហា​នេះ​ផង​ដែរ​។

អ្នកនាង សុន ស្រី​ពេជ្រ ​បាន​បង្ហាញ​ថាបើ​ជីវិត​គូ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ក៏​បែក​គ្នា​ទៅ ដើរ​ផ្លូវ​រៀងខ្លួន​វា​ប្រសើរ​សម្រាប់​មនុស្ស​ទាំងសងខាង​។

តារាចម្រៀង​ដែល​ត្រូវជា​កូនស្រី​របស់​តារា​កំប្លែង​លោកតា សង់​ស៊ី ,​អ្នកនាង សុន ស្រី​ពេជ្រ បាន​និយាយ​បន្ថែម​ទៀត​ថា អស់​អារម្មណ៍ គ្មាន​ន័យ រូបភាព​ពិតៗ​មិនមែន​ជាការ drama​។​អ្នកដឹង និង​ជួប​ទើប​យល់​អារម្មណ៍​មួយ​នេះ បែក​គ្នា​ហើយ​អ្វីៗ​ក៏​ចប់​អស់​ភាព​កង្វល់ ក្រៅពី​ជីវភាព​លទ្ធភាព​ចិញ្ចឹម​និង​ញញឹម​ដើម្បី​កូនៗ​។​

ខ្លឹមសារ​របស់​តារាចម្រៀង​អ្នកនាង សុន ស្រី​ពេជ្រ ក៏ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ទៀត​បន្ត​ការ​ចែករំលែក​ដើម្បី​ទុកជា​បទពិសោធន៍​ជីវិត​ផង​ដែរ​ខណៈ​មានការ​លើកឡើងថា​ ជីវិត​ប្តី​ប្រពន្ធ​បែកបាក់​គ្នា​សំរាប់​មនុស្ស​ស្រី​ចាំតែ​ខុស​ចាំតែ​គេ​សើចយំ តែ​គ្មាន​អ្នកណា​ដឹង​ក្រៅ​តែ​ពី​ខ្លួន​យើង​ទេ​បង ទម្រាំ​តែ​រឹងមាំ​មកដល់ពេលនេះ​មិន​ដឹង​ថា​ ទ្រាំ​នឹង​អ្វីខ្លះ​ទេ​គឺ​វេទនាណាស់​ជីវិត​កើតជា​មនុស្ស​ស្រី​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម