Connect with us

KPT+

មើលរូបភាពនេះ នឹងដឹងថា ជំនាញទំនាក់ទំនងរបស់អ្នក ល្អប្រសើរឬអត់?

បានផុស

នៅ

មនុស្សដែលមានទំនាក់ទំនងល្អ និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក្នុងសង្គមបានយ៉ាងស្ទាត់ជំនាញ នោះចាត់​ទុក​ថា​ ជា​អ្នក​ដែល​មាន​គុណសម្បត្តិ​​មួយដ៏ប្រសើរ។

តើ​អ្នក​គិត​ថា​ ខ្លួនឯង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​បាន​ល្អ​កម្រិត​ណា? តោះ​សាក​ល្បង​ទាយ​ខ្លួន​ឯង​មើល​សិន បើដឹង​ថា​ខ្វះខាត​ទំនាក់ទំនង​ ត្រូវ​ជួសជុល​ចំណុច​ខ្វះ​នោះ​មក​វិញ។

មើល​រូបភាព​នេះ​ តើ​អ្នក​ឃើញ​អ្វី​មុន​គេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ បើឃើញជើងប្រុស​មុន​ជើងស្រី

បើ​មើល​រូប​ខាង​លើ​ហើយ​ ឃើញ​រូប​ជើង​ប្រុស​មុន​ជើង​ស្រី បង្ហាញថា​ អ្នកជាអ្នកទំនាក់ទំនងផ្ទាល់​ច្បាស់លាស់​ និង​មាន​ឆន្ទៈ​ក្នុង​ការ​ចែក​រំលែក​គំនិត​ចំពោះមនុស្សទាំងអស់។ ទម្រង់នៃ​ការ​ប្រាស្រ័យ​ទាក់ទង​របស់អ្នក ធ្វើឲ្យ​មនុស្ស​នៅ​ជុំវិញមាន​អារម្មណ៍​ងាយស្រួល ​ក្នុង​ការ​ចូល​ទៅ​ជិត​ដើម្បី​និយាយ​ជាមួយ ឬធ្វើការជាមួយ។ ការប្រាស្រ័យទាក់ទងបែបនេះ ​ត្រូវបាន​ចាត់ទុកថាជាបុគ្គលិកលក្ខណៈដ៏ល្អ។ ព្រោះវានឹងជួយអ្នកឲ្យ​សម្រេច​គោលដៅ​ទំនាក់ទំនងមិន​ពិបាក​ទេ។ ប៉ុន្តែ​ពេល​ខ្លះ ទំនាក់ទំនងស្មោះត្រង់របស់យើង វាអាចធ្វើឲ្យ​អ្នកទទួលមួយចំនួន​មាន​អារម្មណ៍​មិន​ស្រួល​ទៅវិញ។ ព្រោះ​រឿង​មួយ​ចំនួន​ដែលយើងនិយាយ​គឺ​ច្របូកច្របល់​ពេក។ ខណៈពេល​ដែល​អ្នក​ប្រហែល​ជាមិនដឹង​ពីពួកគេ ពួកគេបាន​បាត់បង់​អារម្មណ៍របស់ពួកគេ ដូច្នេះវាជា​ការ​ចាំបាច់​ដែលយើងត្រូវ​សង្កេត​មើល​ដៃគូ​សន្ទនាដោយ​ប្រុងប្រយ័ត្ន និងជ្រើសរើស​ពាក្យ​ត្រឹមត្រូវនោះនឹង​ជួយ​យើង​សម្រេច​បាន​នូវ​គោលបំណង​ទំនាក់ទំនង ​កាន់​តែ​ប្រសើរ​ឡើង។

២ បើ​មើល​រូប​ខាង​លើ​ហើយ​ឃើញ​ជើង​មនុស្ស​ស្រី​មុន​

ប្រសិនបើឃើញជើង​ស្ត្រី​​មុន រចនាប័ទ្មទំនាក់ទំនងរបស់អ្នក​ គឺ​ជា​មនុស្ស​ដែល​គិត​មុន​នឹង​និយាយ។ អ្នក​នឹងចំណាយពេលស្វែងយល់ពីគំនិត និងអារម្មណ៍របស់អ្នកសន្ទនា។ បន្ទាប់មក​អ្នក​នឹង​រក​មើល​ពេល​វេលា កន្លែង​ដែល​ត្រូវ​និយាយ និង​ពាក្យ​ណា​ដែល​ត្រូវ​ប្រើ​ ដើម្បី​ធ្វើឲ្យ​អ្នកស្តាប់មានអារម្មណ៍ល្អបំផុត ហើយ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​ទំនាក់ទំនង​ច្រើន​បំផុតដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្ទីលនៃការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ដែល​គិត​មុន​និយាយ​គឺ​ល្អ។ ប៉ុន្តែ​ដោយសារ​តែ​វា​ត្រូវការ​ពេលវេលា​ ដើម្បី​ដំណើរការ​គំនិត​ ពេលខ្លះ​មនុស្ស​នឹង​មាន​អារម្មណ៍​ថា​យើង​យឺត ហើយនឹងធ្វើឲ្យ​មនុស្សជាច្រើនយល់ខុស។ បើសួរ អ្នកនៅស្ងៀម ដូច្នេះ ទោះបី​ជាអ្នកមិន​អាច​ផ្ដល់​ចម្លើយ​នៅ​ពេល​នោះ​ក៏​ដោយ អ្នក​អាច​ប្រាប់​អ្នក​ឆ្លើយឆ្លងបានថា “ទុកពេលឲ្យខ្ញុំគិត និងពិចារណា” ប្រសើរជាងនៅស្ងៀម។ បន្ទាប់មក​ទុក​ឲ្យ​ដៃគូ​សន្ទនា​គិត​ដោយ​ខ្លួនឯង។

៣ បើ​មើល​រូប​ខាង​លើ​ហើយ​ឃើញ​ជើង​មនុស្ស​ស្រី និង​ជើង​មនុស្ស​ប្រុស​ក្នុង​ពេល​តែ​មួយ

ការ​ឃើញ​រូប​ភាព​បែប​នេះ គឺ​ឆ្លុះ​បញ្ចាំងថា យើង​ជាមនុស្ស​និយាយ​ដោយ​មិន​គិត ប្រសិនបើ​ត្រូវឈ្លោះ​ជាមួយ​នរណា​ម្នាក់ ឬ​ចង់​ផ្ដល់​យោបល់​ជាមួយនរណាម្នាក់ អ្នកនឹងពោរពេញដោយហេតុផល និង​អារម្មណ៍​ផ្ទាល់ខ្លួនច្រើន។ ពេលខ្លះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមើល​ទៅ​ធ្ងន់ធ្ងរ​ពេក ឬ​ពេលខ្លះ​វា​អាចធ្វើឲ្យ​មនុស្ស​ជុំវិញ​យើង​ មាន​អារម្មណ៍​មិន​ចង់​និយាយ​ជាមួយទេ។ប្រសិនបើបែបនេះ មុន​ពេល​និយាយ​ឬ​ទំនាក់​ទំនង​ជាមួយ​នរណា​ម្នាក់ សូម​ឈប់​គិត​មួយភ្លែត។ បើ​អ្នក​និយាយ​ថា​វា​នឹង​មាន​លទ្ធផល​ល្អ​និង​អាក្រក់​នោះ ចូរ​ព្យាយាម​ថ្លឹងថ្លែង​មើល។ ដើម្បីទទួលបានអត្ថប្រយោជន៍​ច្រើនបំផុត នៃការទំនាក់ទំនងរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រាងស្រីៗមាន ៥ ប្រភេទនេះ តើគ្នាយើងស្ថិតក្នុង ប្រភេទមួយណា?

ចុចអាន៖ប្លែកៗ ប្រពៃណីនៅ ដាណឺម៉ាក អ្នកនៅលីវត្រូវពិន័យ ដោយបាចឈើអែម និងម្រេចលើខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ២៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម