ព័ត៌មានជាតិ
លោក គឹម បញ្ញា ៖ «យុទ្ធនាការហ៊ាននិយាយ» ធ្វើឡើងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ-និយោជិត
ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា បានលើកឡើងថា «យុទ្ធនាការហ៊ាននិយាយ» ធ្វើឡើងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា។ លោកបញ្ជាក់ថា សព្វថ្ងៃនេះកម្មករ-និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងច្រើនជាង ២០ភាគរយ រងគ្រោះថ្នាក់ចរាចរាណ៍តាមដងផ្លូវ។ លោក គឹម បញ្ញា បានលើកឡើងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានប្រកាសដាក់ឲ្យអនុវត្តន៍ «យុទ្ធនាការហ៊ាននិយាយ» កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។
ការដាក់ចេញយុទ្ធនាការ លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករ-និយោជិត ស្របពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកម្មករ-និយោជិតប្រមាណ ៧០ម៉ឺននាក់ កំពុងមានភាពប្រថុយប្រថានដល់អាយុជីវិត ដើម្បីធ្វើដំណើរទៅនិងមកពីកន្លែងការងារនៅតាមដងផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
ក្នុងយុទ្ធនាការនេះ លោក គឹម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ី បានបង្ហាញការងារសកម្មភាពអាទិភាពចំនួន ៥ ចំណុច ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើររបស់កម្មករ-និយោជិត ដែលកំពុងជួបបញ្ហាប្រឈមនេះ។ ការងារសកម្មភាពអាទិភាពចំនួន ៥ ចំណុចនេះ រួមមាន ៖ ១. អ្នកបើកបរដឹកកម្មករ ត្រូវទទួលបានការបណ្ដុះបណ្ដាល ២. ជំរុញការបង្កើតគោលនយោបាយចរាចរណ៍ នៅតាមរោងចក្រសហគ្រាស ៣. ជួយកម្មករ-និយោជិត ឲ្យមានមធ្យោបាយធ្វើដំណើរសមរម្យ និងសុវត្ថិភាព ៤. ជួយបណ្ដុះបណ្ដាលកម្មករ ដែលបើកបរម៉ូតូឲ្យយល់ដឹង អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងទី៥. ជួយកម្មករ-និយោជិត ទទួលបានមួកសុវត្ថិភាព ដែលមានគុណភាពខ្ពស់។
ក្រៅពីលើនេះ ប្រធានអង្គការមូលធិនិបង្ការបួសអាស៊ីរូបនេះ បានស្នើសុំដល់មន្រ្តីនគរបាលចរាចរណ៍ បន្តរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសចរាចរណ៍ទាំងឡាយ ដោយគ្មានការលើកលែងនោះឡើយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ