Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្ម​​ថ្នាក់​​ជាតិ​​​​ទាម​ទារ​​ឲ្យ​​រដ្ឋាភិបាល​​ស្រីលង្កា​​ចុះ​​ចេញជុំ​វិញ​វិបត្តិ​​សេដ្ឋកិច្ច

បានផុស

នៅ

បណ្តាញ​រថយន្ត​ក្រុង និង​រថភ្លើង​របស់​ប្រទេស​ស្រីលង្កា​ត្រូវ​បាន​ផ្អាក ខណៈ​ការិយាល័យ និង​រោងចក្រ​​ស្ទើរ​តែ​គ្មាន​មនុស្ស​ធ្វើ​ការ​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​ឧសភា​នេះ ដោយ​សារ​ពួក​គេ​បាន​ចេញ​ទៅ​ធ្វើ​ការ​តវ៉ា​ថ្នាក់​ជាតិ​ដើម្បី​ទាម​ទារ​ឲ្យថ្នាក់​ដឹក​នាំ​​រដ្ឋាភិបាល​លា​លែង​ពី​អំណាច​ជុំ​វិញ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ដែល​ប្រទេស​កោះ​មួយ​នេះជួប​កង្វះ​ស្បៀង​អាហារ ឥន្ធនៈ ថាមពល និង​ឱសថ​ទូទាំង​ប្រទេស។ សាធារណជន​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទ្រាំ​លែង​ចេញ​តវ៉ា​ដើម្បី​ទាម​ទារ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​​អំណាច​ដោយ​សារ​ភាព​ដឹក​នាំមិន​ល្អ​នាំ​ឲ្យ​កើត​មាន​វិបត្តិ​ធ្ងន់​ធ្ងរ​បំផុត​មិន​ធ្លាប់​គិត​ចាប់​ពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​មក។

កម្មករ​រាប់​លាន​នាក់​បាន​​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ​ងារ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ចូល​រួម​បាតុកម្ម​ដែល​រៀប​ចំ​ឡើង​ដោយ​​ចលនា​សហជីព​​របស់​ប្រទេស​​ដែល​ជំរុញ​ឲ្យ​រថយន្ត​ក្រុងរដ្ឋ​ត្រូវ​បាន​ផ្អាក។

រថយន្ត​ក្រុង​ដែល​គ្រប់​គ្រង​ដោយ​ឯកជនក៏​បាន​ផ្អាក​ធ្វើ​ដំណើរ​ខណៈ​បុគ្គលិក​ឧស្សាហកម្ម​​ក៏​បាន​នាំ​គ្នា​ធ្វើ​ការ​ទាម​ទារ​នៅ​ខាង​ក្រៅ​រោង​ចក្រ​ជា​មួយ​នឹង​ការ​គ្រវី​ទង់​ជាតិ​ពេញ​ទូទាំង​ប្រទេស​ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ពួក​គេ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក Ravi Kumudesh មេ​ដឹក​នាំ​សហជីព​បាន​និយាយ​ថា ៖«យើង​ខ្ញុំ​អាច​បញ្ជាក់​ពី​កំហុសនៃ​គោល​នយោបាយ​របស់​ប្រធានាធិបតី​ដែល​នាំឲ្យ​កើត​មាន​ស្ថាន​ភាព​ដ៏​សោក​សៅ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេសយើង។ លោក​ត្រូវ​តែ​ចេញ»។

លោកប្រធានាធិបតីស្រី​លង្កា​ Gotabaya Rajapaksa ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ Mahinda Rajapaksa បាន​ទទូច​ថា លោក​នឹង​មិន​ចុះ​ចេញ​​ដាច់​ខាត​ ទោះ​ជា​កើត​មាន​បាតុកម្ម​ទូទាំង​ប្រទេស​ក៏​ដោយ។

ប៉ូលិស​បាន​បាញ់ឧស្ម័ន​បង្ហូរ​ទឹក​​ភ្នែក​លើ​មនុស្ស​ និង​​និស្សិត​រាប់​សិប​ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​ជួប​គ្នា​​នៅ​ខាង​ក្រៅ​រដ្ឋសជាតិ​កាល​ពី​ថ្ងៃ​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ និង​បន្ត​កើត​មាន​ទូទាំង​ប្ររទេស​នា​ថ្ងៃ​សុក្រ​នេះ។

វិបត្តិ​សេដ្ឋកិច្ច​របស់​ស្រី​លង្កាបាន​កើត​មាន​ឡើង បន្ទាប់​ពី​​​​ជំងឺ​កូវីដ-១៩ ដែល​បាន​បំផ្លាញ​ដល់​វិស័យ​ទេសចរណ៍​និង​ការ​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស។ ដោយ​មិន​អាច​ទូទាត់​តម្លៃ​លើ​ការ​នាំ​​ចូល​​ឥន្ធនៈ សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​រហូត​ដល់​មាន​ការ​ដាច់​អគ្គីសនី​រាប់​ម៉ោង ខណៈ​មនុស្ស​តម្រង់​ជួរ​រាប់​សិប​នាន់​​នៅ​ស្ថានីយ៍​ប្រេង។

ជា​មួយ​គ្នា​នេះ មន្ទីរ​ពេទ្យ​ខ្វះ​បរិក្ខា និង​ថ្នាំ​ ហើយ​រដ្ឋាភិបាល​បាន​អំពាវ​នាវ​ដល់​ប្រជា​ជន​នៅ​ក្រៅ​ប្រទេស​ឲ្យ​ជួយ​បរិច្ចាគ​ប្រាក់។ កាល​ពី​ខែ​មុន ស្រី​លង្កា​បាន​ប្រកាស​ថា ខ្លួនមិន​អាច​សង​​​បំណុលបរទេស​ចំនួន​៥១​ប៊ី​លាន​ដុល្លារ​អាមេរិក​បាន​ទេ​ ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Ali Sabry បាន​ព្រមាន​សប្តាហ៍​នេះថា ប្រទេសនឹង​វេទនា​ជា​មួយ​សេដ្ឋកិច្ច​អាក្រក់​បំផុត​មិន​ធ្លាប់​ហោច​ណាស់​២​ឆ្នាំ​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ទីរសុខាភិបាលខេត្តក្រចេះ ត្រៀមរួចជាស្រេចដើម្បីអន្តរាគមន៍សង្គ្រោះពលរដ្ឋពេលទឹកជំនន់កើតឡើង

ព័ត៌មានជាតិ១៥ នាទី មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ១៨ នាទី មុន

ការធ្លាក់យន្តហោះរបស់ Aaliyah ជាង២៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

អ៊ីស្រាអែល បដិសេធ​សំណើ​បទ​ឈប់​បាញ់​រយៈពេល​២១​ថ្ងៃ​នៅ​លីបង់

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៧ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម