សន្តិសុខសង្គម
ភ្លៀងផ្គររន្ទះសម្លាប់មនុស្ស ៩ នាក់ក្នុងរយៈពេល ៤ ខែឆ្នាំនេះ
នៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៣២លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន៩នាក់ របួស៩នាក់ និងខូចខាតផ្ទះសម្បែង ១១ខ្នង ព្រមទាំងងាប់គោក្របីចំនួន២៣ក្បាល។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ចំនួន៩នាក់មាននៅខេត្តកំពង់ស្ពឺម្នាក់ ព្រៃវែងម្នាក់ ពោធិ៍សាត់២នាក់ បាត់ដំបង២នាក់ បន្ទាយមានជ័យ២នាក់និងខេត្តកំពតម្នាក់។ ចំនួននេះបើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១ មានការកើនឡើង ប៉ុន្តែករណីស្លាប់ថយចុះបន្តិច។
រយៈពេល៤ខែឆ្នាំ២០២១ មានបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ២៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៨នាក់រងរបួសចំនួន៦នាក់និងងាប់គោក្របីចំនួន១៩ក្បាល។
លោក ឃុន សុខាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឃុនសុខាបានឱ្យដឹងទៀតថានៅឆ្នាំនេះរដូវវស្សាហាក់មានការលឿនជាងឆ្នាំមុនដោយសារការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យមានភ្ញៀងធ្លាក់ច្រើន។
លោក ឃុន សុខាបានអះអាងថា ស្ថានភាពគ្រោះធម្មជាតិនាពេលនេះមានសភាពប្រហាក់ប្រហែលនឹងដើមឆ្នាំ២០២១កន្លងទៅដែរ ពោលគឺមិនធ្ងន់ធ្ងរពេកទេ។
លោក ឃុន សុខាបានអំពាវនាវដល់បង្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់និងរន្ទះបាញ់ដែលតែងតែកើតមាននៅក្នុងរដូវភ្លៀងធ្លាក់ញឹកញាប់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៥ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤