ព័ត៌មានជាតិ
អគារតេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែតគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅដំណាច់ឆ្នាំនេះ
គម្រោងសាងសង់អគារតេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែតដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២២នេះនឹងក្លាយជាមជ្ឈមណ្ឌលពហុឯកទេសទំនើប ជាងគេនៅក្នុងប្រទេសកម្ពុជាដែលអាចបម្រើក្នុងការពិនិត្យនិងព្យាបាលជំងឺលើគ្រប់ឯកទេស។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ថាអគារតេជោអភិវឌ្ឍន៍នឹងចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាជាពិសេសរួមចំណែកកាត់បន្ថយការធ្វើដំណើរទៅព្យាបាល នៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា។
ទទ្ទឹមនឹងនេះមន្ទីរពេទ្យកាល់ម៉ែតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅជាពិសេសបំផុតបានចូលរួម ព្យាបាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងប្រជាជនយ៉ាងសកម្មបំផុត។

គិតត្រឹមចុងខែមេសាកន្លងទៅនេះគម្រោងសាងសង់អគារតេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត្របានសម្រេចជាង៩២ភាគរយហើយដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងហើយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែម្តងនៅចុងឆ្នាំ២០២២នេះ។ អគារនេះមានផ្ទៃក្រឡាសរុបជាង ៤២ ០០០ម៉ែត្រការ៉េមានកម្ពស់ ១២ជាន់អាចផ្ទុកបានរហូត ដល់ទៅ៤៦៥ គ្រែ។
អគារទំនើបនេះបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រនិងសល្យសាស្ត្រសំខាន់ៗទាំងអស់រួមទាំងផ្នែក សង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបដោយចំណាយការសាងសាង់ឡើងក្នុងថវិកាវិនិយោគប្រមាណ ៤០ លានដុល្លារ អាមេរិកដែលបានមកពីការជួយ ជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាលនិងបណ្ដាអង្គការក្នុងនិងក្រៅស្រុកនានាជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។
សូមជម្រាបថាអគារមជ្ឈមណ្ឌលពហុឯកទេសនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ