កីឡា
U23 កម្ពុជា អាចខកខានឱកាសប្រជែងសមត្ថភាព ក្រោយកីឡា Asian Games 2022 នៅចិន ត្រូវបានលើកពេល
កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិ U-23 កម្ពុជា ត្រូវបានដឹងថានឹងត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (Asian Games Hangzhou 2022) នៅទីក្រុង Hangzhou ប្រទេសចិន លើប្រភេទកីឡាបាល់ទាត់ នាអំឡុងខែកញ្ញា ឆ្នាំ២០២២។

យ៉ាងណាមិញមកត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី (Asian Games Hangzhou 2022) បានសម្រេចពន្យារពេលប្រកួតហើយ ដោយសារកូវីដ-១៩ ក្នុងប្រទេសនេះបាននឹងកំពុងរាតត្បាតឡើងវិញក្នុងប្រទេសចិន។ ការប្រកួតកីឡាអាស៊ី ត្រូវបានគេគ្រោងធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេល ខណៈដែលចិន កំពុងព្យាយាមលុបបំបាត់ការកើតឡើងវិញដ៏ធំនៃការឆ្លងនៅក្នុងផ្នែកជាច្រើននៃប្រទេស។
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តពន្យារពេល «ត្រូវបានទទួលយកដោយភាគីពាក់ព័ន្ធទាំងអស់ បន្ទាប់ពីបានពិចារណាយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពជំងឺរាតត្បាត និងទំហំនៃការប្រកួត»។ សេចក្តីថ្លែងការណ៍បាននិយាយថា កាលបរិច្ឆេទថ្មីសម្រាប់ការប្រកួត ដែលជាធម្មតាទាក់ទាញអត្តពលិកជាង ១០,០០០នាក់ មកពីទូទាំងតំបន់នៃទ្វីបអាស៊ី នឹងត្រូវបានប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ។
បែបនេះបានសេចក្ដីថាជាបណ្ដោះអាសន្ន U23 កម្ពុជា អាចនឹងខកខានឱកាសប្រកួតប្រជែងដើម្បីបង្កើនសមត្ថភាព ក្នុងព្រឹត្តិការណ៍ដ៏ធំមួយប្រចាំទ្វីប មុនស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះ ខណៈដើមឡើយការចូលរួមព្រឹត្តិការណ៍ក៏ជាផែនការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីពង្រឹងក្រុមផងដែរ។
បញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ី (Asia Games) គឺដូចគ្នាទៅនឹង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ប៉ុន្តែព្រឹត្តិការណ៍កីឡាអាស៊ី មានទំហំធំជាងដោយមានកីឡាច្រើនប្រភេទ វិញ្ញាសាក៏ច្រើន ប្រទេសពីជុំវិញទ្វីបអាស៊ីចូលរួម ខណៈព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ អាចនឹងមានតិច ប៉ុន្តែក៏អាចនឹងច្រើន និងប្រទេសតិចចូលរួមត្រឹមតែ ១១ប្រទេសប៉ុណ្ណោះក្នុងតំបន់៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង