Connect with us

KPT+

លោកយាយអាយុ ១១៨ឆ្នាំ ផ្ដាំឱ្យធ្វើរឿងពីរយ៉ាង បើសិនចង់រស់បានយូរ

បានផុស

នៅ

យោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness បានបញ្ជាក់ថា លោកយាយ André ឬ Sister André កើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤ គឺជាមនុស្សចាស់ជាងគេបំផុត ដែលមានអាយុរហូតដល់ ១១៨ឆ្នាំ។

Cụ bà 117 tuổi sống lâu nhất thế giới: Ăn socola và uống rượu vang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅដើមខែឧសភា ឆ្នាំ២០២២នេះ លោកយាយបានជាប់ក្នុងកំណត់ត្រា Guinness ជាបុគ្គលដែលមានវ័យចំណាស់ជាងគេលើពិភពលោក បន្ទាប់ពីលោកយាយជនជាតិជប៉ុន Tanaka Kane ទទួលមរណភាព កាលពីប៉ុន្មានសប្ដាហ៍មុន។

ក្នុងវ័យដ៏ចាស់ជរា លោកយាយជនជាតិបារាំងរូបនេះ នៅតែមានសុខភាពល្អ ទោះបីធ្លាប់ឆ្លងជំងឺកូវីដ-១៩ ម្ដងរួចមកហើយក្ដី។

Cụ bà 117 tuổi sống lâu nhất thế giới: Ăn socola và uống rượu vang

នៅក្នុងបទសម្ភាសន៍មួយដែលធ្វើឡើងកាលពីខែកុម្ភៈ កន្លងទៅ Sister André បានប្រាប់ពីអាថ៌កំបាំងដែលនាំឱ្យខ្លួនមានអាយុយឺនយូរថា លោកយាយមិនដែលនៅស្ងៀមនោះទេ​ ពោលគឺលោកយាយតែងធ្វើការយ៉ាងសកម្ម ​​បើទោះបីជាមានវ័យជ្រាលជ្រេខ្លាំងក៏ដោយ។ ក្រៅពីនោះលោកយាយជាសាសនិកគ្រីស្ទសាសនា ដូច្នេះក្នុងឆាកជីវិតរបស់គាត់ ការជួយអ្នកដទៃ គឺជាអ្វីដែលគាត់តែងតែធ្វើជាប់រហូតមក។ ចែករំលែកជាមួយគេហទំព័រ Guinness គាត់បន្តថា “មនុស្សគ្រប់រូបគួរចេះជួយគ្នា និងស្រឡាញ់គ្នា ជាជាងស្អប់គ្នា។ ប្រសិន​បើ​យើងអាច​ចែក​រំលែកនូវ​អ្វីដែលយើងមានទៅកាន់អ្នកដទៃ អ្វីៗ​នឹង​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ ឯផ្លូវចិត្តនឹងមានតែសេចក្ដីសុខសាន្ត»។

Cụ bà 117 tuổi sống lâu nhất thế giới: Ăn socola và uống rượu vang

យ៉ាងណាមិញ ក្រៅពីផ្ដល់ដំបូន្មានខាងសុខភាពផ្លូវចិត្ត ស្ត្រីចំណាស់រូបនេះ ក៏បានទម្លាយអាថ៌កំបាំងមួយទៀត ដែលនាំឱ្យគាត់មានអាយុវែងផងដែរ នោះគឺទម្លាប់បរិភោគអាហារប្រចាំថ្ងៃ។ គាត់ប្រាប់ថា ការញ៉ាំសូកូឡារាល់ព្រឹក និងការផឹកស្រាបន្តិចបន្តួចនៅពេលល្ងាច គឺជាក្ដីសុខរបស់គាត់ ដែលជួយឱ្យគាត់មានអាយុវែងដូចបច្ចុប្បន្ន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បុគ្គលិកម្នាក់ធ្វើការឲ្យក្រុមហ៊ុនរហូតដល់បំបែកកំណត់ត្រា Guinness

ចុចអាន៖ រឿងរ៉ាវមង្គលការចំណាយច្រើនជាងគេលើលោក ដែលបានបំបែកឯកទគ្គកម្ម Guinness

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម