Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្ម​​ទូទាំង​​ប្រទេស​ ស្រីលង្កា​​ប្រកាស​​ដាក់​​ប្រទេស​ក្នុង​​គ្រាអាសន្ន

បានផុស

នៅ

កាល​ពី​ថ្ងៃ​សុក្រ ទី​៦ ខែ​ឧសភា ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa បាន​​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​៥​សប្តាហ៍​ចុង​ក្រោយ​នេះ​ដែល​ផ្តល់​ឲ្យ​កម្លាំង​សន្តិសុខ​ពង្រីក​​អំណាច ដោយ​សារ​មាន​ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​យ៉ាង​ខ្លាំង​ដើម្បី​ទាម​ទារ​ឲ្យ​មេ​ដឹក​នាំ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​អំណាច។​

លោក Gotabaya Rajapaksa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​បាន​និយាយ​ថា លោកប្រធានាធិបតី​បាន​អំពាវ​នាវ​ឲ្យ​អនុវត្ត​ច្បាប់​តឹង​តែង​ដើម្បី​ធានា​សណ្តាប់​ធ្នាប់​សាធារណៈ បន្ទាប់​ពី​ហាង រោង​ចក្រ​បិទ​ទ្វារ ហើយ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​បាន​ផ្អាក​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ពី​សហជីព​​ដែល​បន្ទោស​លើ​លោក​​បណ្តាល​ឲ្យ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​មិន​ធ្លាប់​មាន។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​ទឹក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​​ជា​ពិសេស​ក្រុម​និស្សិត​នៅ​ជុំ​វិញរដ្ឋសភា​ដើម្បី​ទាម​ទារ​ឲ្យ​លោក Rajapaksa ចុះ​ចេញ​ពី​តំណែង។

ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​​គឺ​ផ្តល់​អំណាច​ដល់​កម្លាំងសន្តិសុខ​ដើម្បី​បង្ក្រាប និង​ទប់​ស្កាត់​​​ការ​តវ៉ា​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​រយៈ​ពេល​យូរ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ផ្លូវ​ច្បាប់។ គ្រាអាសន្ន​ក៏​អនុញ្ញាត​ឲ្យ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​អនុវត្ត​ច្បាប់ និង​បញ្ជា​ឲ្យ​បន្ថែម​កម្លាំង​ប៉ូលិស។

អ្នក​នាំ​ពាក្យ​បាន​និយាយ​ថា ៖«លោក​ប្រធានាធិបតី​បាន​ប្រើ​អំណាច​ប្រតិបត្តិ​របស់​លោក​​ក្នុង​ការ​​អំពាវ​នាវ​ច្បាប់​គ្រា​អាសន្ន​ដើម្បី​ធានា​ការ​ថែរក្សា​សេវាកម្ម​សំខាន់ៗ និង​សណ្តាប់​ធ្នាប់​សាធារណៈ»។ លោក​បាន​និយាយ​ថា ច្បាប់​​គ្រា​អាសន្ន​មាន​ប្រសិទ្ធភាព​​ពាក់​កណ្តាល​យប់​ថ្ងៃ​សុក្រ។

លោក Rajapaksa ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​នាយក​រដ្ឋ​មន្ត្រី​ស្រី​លង្កា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា មួយ​ថ្ងៃ បន្ទាប់​ពី​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ខ្លាំង​នៅ​គេហដ្ឋាន​ផ្ទាល់​ខ្លួន​របស់​លោក និង​បាន​បញ្ចប់​វិញ​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម